រថយន្ត​ម៉ាក​គារ បួង​ចង្កួត​ជ្រុល ក្រឡាប់​ផ្ងារជើង​ឡើង​សំណាង​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​

ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក គារ បាន​ដឹក​កញ្ចេ​ង បួង​ចង្កួត​ជ្រុល ក្រឡាប់​ផ្ងារជើង​ឡើង កាលពី​វេលា​ម៉ោង ៤​និង​៤០ នាទី​ទាប់ភ្លឺ​ថ្ងែ​១៤ ខែ​មិនា ឆ្នាំ​២០១៤ ចំណុច​មុខ​ក្រុមហ៊ុន បារី​សេក តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ ២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ  ខណ្ឌមានជ័យ ។ 

សមត្ថកិច្ច​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក គារ ពណ៌ លឿង គ្មាន​ស្លាក់​លេខ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់​ទៀត បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​ទិសដៅ​ពី​ត្បួង​ទៅ​ជើង​ដោយ​បើកបរ​ល្បឿន​លឿន នោះ​ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ដោយ​បើក​បួង​ចង្កួត​ជ្រុលក៏​បណ្តាលឲ្យ ក្រឡាប់​ផ្ងារជើង​ឡើង​លើ​នៅ​កណ្តាលផ្លូវ​រង​ការ​ខូច​ខាត់ អ្វី​ដែរ​គួរឲ្យ​ហួសចិត្ត​នោះ​ក៏​គ្រោះថ្នាក់​ចរាចរណ៏​នេះ​មិន​បណ្តាលឲ្យ​មាន​អ្នករងរបួស​ធ្ងន់​គ្រាន់តែ​រង​របួស់ស្រាល់​ពី​រ​នាក់​តែ​ប៉ុណ្ណោះ ។  

​ក្រោយពេល​កើត​សមត្ថកិច្ច​មូលដ្ធាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ តែ​រថយន្ត​នេះ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ទ្រ​សម្បត្តិ​សាធារណៈ​ទេ  ដូចនេះ​សមត្ថកិច្ច​ក៏​បាន​ឲ្យ​ម្ចាស់​រថយន្ត​ខាងលើ​រក​រថយន្ត​មក ស្ទូច​ឡើយ​ដោយ​ខ្លួនឯង ព្រោះ​ថា​វា​អាច​បង្ក​ឲ្យមាន​ការស្ទះ​ចរាច​រណ៏នៅ​ពេ​ល​ប្រលឹម​ឡើង​៕​

1 2