​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ប្រើប្រាស់​គ្រឿងញៀន ពេលដែល​សមត្ថកិច្ច ខណ្ឌ​ចំកា​មន ឆែក​អាវុធ ជាតិ​ផ្ទុះ តាម​ដងផ្លូវ​

0

​ភ្នំពេញ ៖ ការកាត់បន្ថយ​បទល្មើស​នៅក្នុង​ខណ្ឌ​ចំកា​មន គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលខណ្ឌ​ចំកា​មន និង​ចូល​រួមទាំង​មន្ដ្រីនគរបាល និង​កងរាជអាវុធហត្ថ កាលពី​យប់​ថ្ងៃទី​១៣ ខែ​មិនា​ឆ្នាំ​២០១៤ បាន​បើក​ប្រតិ​ប​ត្ដិ​ការចុះ​ឆែក​អាវុធជាតិផ្ទុះ នៅតាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ២ ខណ្ឌ​ចំកា​មន ។​ ​

ការចុះ​ប្រតិបត្តិការ​នេះ​ប្រព្រឹត្តិ​ឡើង​រយះពេល​ជិត​១​ម៉ោង​ក្នុង​ការឆែកឆេរ​ចំពោះ​អាវុធជាតិផ្ទុះ​ខាងលើនេះ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ពីបទ​ប្រើប្រាស់​គ្រឿងញៀន ផងដែរ​។​

បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​យកមក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំកា​មន ដើម្បី​សាកសួរ​បន្ត​។​ ​គួរ​បញ្ជាក់ថា​ការចុះ​ឆែក​អាវុធជាតិផ្ទុះ​ខាងលើនេះ គឺជា​ការ​ការកាត់បន្ថយ​រាល់​បទល្មើស​ផ្សេងៗ ដូចជា​កា​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម ៕​01 02