ឃាត់ខ្លួន​បុគ្គលិក​កាស៊ីណូ នារី​ខារ៉ាអូខេ និង​បក្ខពួក​៤​នាក់ ពាក់​ព​ន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន​៣៨​កញ្ចប់ បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឆ្នក់​ចាប់ខ្លួន​ជនសង្ស័យ មុខសញ្ញា​ជួ​យញ​ដូរ​គ្រឿងញៀន​ប្រុស​ស្រី​៤​នាក់ ខ​ណះ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ចរាចរណ៍​ថ្នាំញៀន​ឲ្យ​ម៉ូយ​នៅ ក្នុងភូមិ​សា​ស្ត្រី​ក្រុង​ប៉ោយប៉ែត កាលពី​វេលា​

ម៉ោង​៥​ល្ងាច ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវលំ​មួយកន្លែង ក្រោយ​វត្ត​មុង​ចិន ក្នុងភូមិ​គីឡូ​ម៉ែត​៤ សង្កាត់​ផ្សារកណ្តាល​។​photo 2
​លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤​នេះ ថា​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​រួមមាន  ​រួមមាន​ទី​១ ឈ្មោះ​ហុក ស្រៀ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត នៅ ភូមិ​សោ​ប ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្ដ​ក្រចេះ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង ប៉ោយប៉ែត ។

ទី​២ ឈ្មោះ​សំ សុផាត ហៅ​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ របរ​បុគ្គលិក​កាស៊ីណូ ស្រុកកំណើត​នៅ​ខេត្ដ កំពង់ស្ពឺ ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោ​ភ័​ណ្ឌ ទី​៣ ឈ្មោះ​វិ​ន ម៉ា​ឡា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខ របរ​ជា​នារី​បម្រើ​នៅ​ខារ៉ាអូខេ ប៉ោយ ប៉ែត​ផាស មាន​ស្រុកកំណើត នៅ​ភូ​មិច​ង្ហា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត និង​ទី​៤ ឈ្មោះរ​ត្ន័ បញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​នារី​បម្រើ​នៅ​ខារ៉ាអូខេ CVR ស្រុកកំណើត​នៅ​ភូមិ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ​  ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុង ប៉ោយប៉ែត ។​និង​ដកហូត​ថ្នាំញៀន​ទាំង​៣៨​កញ្ចប់ កម្លាំង​សមត្ថកិច្ច ក៏បាន​ដកហូត ទូរស័ព្ទដៃ ចំនួន​៥​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​photo 3
​លោក ធិ​ន ស៊ិន​ដេ​ត បាន​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​គឺធ្វើឡើង​ក្រោយពី​សមត្ថកិច្ច​យើង​ទទួលបាន ពត៌មាន​ថា មុខសញ្ញា​បានធ្វើ​សកម្មភាព​នៅ​គោលដៅ​ខាងលើ ទើប​ក្រោយ​ស្រាវជ្រាវ​ក៏​ឈានដល់​ការ ចាប់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់​យកមក​សួរនាំ​។​តាម​ប​ញ្ជា្ របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​
​ប​ច្ច​ប្បន្ន​ជ​ស​សង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​នគរបាល​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕