សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ ចុះបង្ក្រាប​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់​

0

ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់​ត្រូវបាន​កម្លាំង​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ី គី​រី និង មន្ត្រី​ក្រោម​ឱ្យ​វាទ​របស់លោក​បើក​ប្រតិបត្តិ​ការឡោមព័ទ្ធ​ហើយ​ឈានទៅ​ធ្វើការ​ចាប់ខ្លួន​រួមទាំង​ដកហូត​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់​តូច ជា​វត្ថុតាង​បញ្ជូនមក​សមត្ថកិច្ច​នគ​របាល​ក្រុង​ព្រះវិហារ​ដែលមាន​លោក វរៈសេនីយ៍ទោ គង់ គាz3 អធិការដ្ឋាន​នគ​បាល​ក្រុង​ព្រះវិហារ ដើម្បី​ធ្វើការ​សាកសួរ​និង ចងក្រង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​បន្ត ។ ប្រតិបត្តិ​ការចុះ ឃាត់​ខ្លូន​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​៧​នាក់​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ម៉ោង ៣.៤៥​នាទី ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៥ កន្លងទៅនេះ​ស្ថិតនៅក្នុង​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ី គី​រី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បានឱ្យដឹងថា សមត្ថកិច្ច​បាន​បើក​ធ្វើការ​ឡោមព័ទ្ធ​លំនៅស្ថាន​ផ្ទះជួល​មួយកន្លែង​ខាងលើ ហើយ​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៧​នាក់​ក្នុងនោះ ប្រុស ៦​នាក់ និង ស្រី​ម្នាក់ ដែលជា​អ្នកប្រើប្រាស់​គ្រឿងញៀន ហើយ​សកម្មភាព​ចុះបង្ក្រាប​នេះ​យើង​បានដាក់​កម្លាំង​តាមដាន​ជា​យូរ​មកហើយ​ទើប​សមត្ថកិច្ច​ឈានទៅ​បង្ក្រាបបាន​ដោយ​ជោគជ័យ​។​z4
លោក​វិ​រៈ​សេនីយ៍​ទោ គង់ គា អធិការដ្ឋាន​នគ​បាល​ក្រុង​ព្រះវិហារ​បានឱ្យដឹងថា ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន ប្រុស ៦​នាក់ និង ស្រី​១​នាក់​ដែល​បាន​ឃាត់ខ្លួន​នាពេលនេះ ព្រមទាំង​ដកហូត​ម៉ូតូ​បាន ចំនួន ៣​គ្រឿង ទូរស័ព្ទដៃ ចំនួន ៨​គ្រឿង ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន ១៦​កញ្ចប់​តូច ដែល​មិនទាន់​ប្រើប្រាស់ និង ១២ កញ្ចប់​តូច​ទៀត​ដែល​បាន​ប្រើប្រាស់​រួចហើយ ថវិកា​មួយចំនួន និង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ ។​លោក​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​បន្ត​រថា ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ​រួមមាន​ឈ្មោះ ដូចខាងក្រោម ១ លីន ដា​រ៉ា​អែន​ឌី ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ ២ ហេង ភ័​ក្រ​នាត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៣ រី យ៉ុង​ឈឺ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ៤. ថោ សុភា​រុណ​អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ៥ ស៊ុយ ចំណាត់ អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ ដំណាក់ សង្កាត់​គំ​ពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ អ្នក​ទាំង​៥​នាក់ ជា​សិស្ស​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ ទី​៦ ឈ្មោះ ណា​ល់ វ​ណ្ណេ​ត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​ជា​កសិករ​ដាំ​ម្រេច រស់នៅ​ភូមិ ហ្មរ​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារz1 ខេត្តព្រះវិហារ និង ទី ៧ ឈ្មោះ ព្រំ លី​ហួយ ភេទ​ស្រី អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន ជនសង្ស័យ​ទាំង ៧​នាក់ ខាងលើ រួមទាំង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្តរ ។