​បុរស​ម្នាក់​ជិះ​ម៉ូតូ ស្ថានភាព​ស្រវឹង ក្នុង​ល្បឿន​លឿន​ទៅបុក​របាំង​ថ្ម​ការដ្ឋាន​សាងសង់​ផ្លូវ​បណ្តាលឱ្យ​ប៉ើង​ហោះ​១០​មែត្រ​រងរបួស​ធ្ងន់​

0

 

​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហ​ងុ​ដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​នៅលើ​បណ្តោយ​ផ្លូវ​បេតុង​វេ​ង​ស្រេង​លុះ​មកដល់​ចំណុចកើតហេតុ​ដោយនៅ​លើផ្លូវ​មាន​របាំង​ថ្ម​ការដ្ឋាន​សាងសង់​ផ្លូវ​ដាក់​សម្រាប់​ហាម​រថយន្ត​ធន់​ធំ​បើក​ចេញចូល​ខ​ណះ​នោះ​បុរស​ស្រវឹង​នោះ​ក៏​ជិះ​ទៅបុក​ចំ​ពេញទំហឹង​បណ្តាលឱ្យ​ប៉ើង​ហោះ​១០​មែត្រ​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់​ដេក​ស្តូក​នៅ​និង​កន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៥ នៅលើ​បណ្តោយ​ផ្លូវ​បេតុង​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​w3

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AO-6225 តាម​បណ្តោយ​ផ្លូវ បរ​តុង​វេ​ង​ស្រេង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​នៅក្នុង​ខ្លួន​បុរស​នោះ​មាន​ផ្ទុក​ជាតិ​ស្រវឹង​ផង​ក៏​ជិះ​ទៅបុក​និង​របាំង​ថ្ម​ដែល​ការដ្ឋាន សាងសង់​ផ្លូវ​ដាក់​សម្រាប់​ហាម​រថយន្ត​ធន់​ធំ​បើក​ចេញចូល​នៅលើ​ផ្លូវ​នេះ​បុក​ចំ​ពេញទំហឹង​បណ្តាលឱ្យ​បុរស​នោះ​ប៉ើង​ហោះ​១០​មែត្រ​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់​ដេក​សន្លប់​ស្តូក​នៅ​និង​កន្លែង​។​w2

​ក្រោយពេល​កើតហេតុ​បុរស​ស្រវឹង​នោះ​ត្រូវបាន​បងប្អូន​ហៅ​រ៉ឺម៉ក​កង់​បី​ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខ​ណះ​នោះ​សមត្ថកិច្ច​បានមក​ដល់​បានធ្វើ​ការត្រួត​ពិនិត្យថា​បុរស​នោះ​ជិះ​ដួល​ដោយ​ខ្លួនឯង​មិនបាន​បង្កអោយមាន​នរ​ណា​ម្នាក់​រងរបួស​នោះឡើយ​ក៏​ស​ម្រ​ច​ចិត្ត​ប្រគល់​ម៉ូតូ​ទៅអោយ​បងប្អូន​របស់​បុរស​នោះ​យកទៅ​ផ្ទះ​វិញ​៕w1