ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​របួសធ្ងន់​ទាំងសងខាង​ក្នុង​ក្រុង​បាន​លុង​

0

​ខេត្តរតនគិរីៈ ម៉ូតូ​ឌ្រី​ម​សង់​បុក​ជាមួយ​ម៉ូតូ​ស្កុប​ពី បណ្តាលអោយ​របួសធ្ងន់​ទាំងសងខាង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ប្រជាពលរដ្ឋ បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរx2ពេទ្យបង្អែក​ខេត្តរតនគិរី ។​
​សាក្សី​ក្បែរ​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា​ពួកគាត់​បានឃើញ​ម៉ូតូ​ឌ្រី​ម​សង់​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ម៉ូតូ​ស្កុប​ពី​ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​ក្នុង​ទិ​ដៅ​បញ្ច្រាស់ទិស​គ្នា​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​គ្នា​ពេញទំហឹង​តែម្តង​។​
​ ​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា​អ្នកជិះ​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH-7097 អ្នកបើកបរ​ឈ្មោះ ថន កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មានមុខរ​បរជាកសិក​រ បុក​ជាមួយ​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​លេខ រតនគិរី​1B-0987 អ្នកបើកបរ​ឈ្មោះ ជួ គីម​ឡុង ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​អាជីវ​ករលក់​គ្រឿង​សង្ហា​រឹម នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។x3
​ ​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្តទៀតថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​ស្ត្រី​ជិះ​ម៉ូតូ​ស្កុប​ពី​ខាងលើ​បត់​ចូល​ផ្ទះ​មិន​ក្រលេកមើល​ក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈពេលដែល​អ្នកជិះ​ម៉ូតូ​ឌ្រី​ម​សង់​ជិះ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ពេញទំហឹង​តែម្តង បណ្តាលអោយ​ដួល​បោក​ក្បាល​ទៅលើ​ថ្នល់​សន្លប់​ទាំងសងខាង​។x4 ក្រោយពី​ធ្វើការ​វាស់វែង​រួច​វត្ថុតាង​ម៉ូត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។ គូរ​បញ្ជាក់​ផងដែរ នៅ​ថ្ងៃ​ដដែល​ទី​០៤ ខែ​មិនា ឆ្នាំ​២០១៥ ដោយសារ​ស្ថានភាព​ស្ត្រី​ជិះ​ម៉ូតូ​ស្កុប​ពី​មាន​សភាព​ធ្ងន់ធ្ងរ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ផងដែរ​៕