ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ជាង​៥០​នាក់​លើកគ្នា​មក​មុខ​អធិការដ្ឋាន​ខណ្ឌទួលគោក បន្ទាប់ពី​មានទំនាស់​វាយតប់​គ្នា​

0

​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ នេះ​ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ប្រមាណ​ជិត​១០០​នាក់​បាន​លើកគ្នា​មក​មុខ​អធិការដ្ឋាន​ខណ្ឌទួលគោក​ស្ថិតនៅ​តាមផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បន្ទាប់ពី សមាជិក​ក្រុម​គេ​ម្នាក់​បាន​រងរបួស​ក្នុងការ​វាយតប់​គ្នា​នៅ​ផ្សារ​៧​មករា​កាលពី​យប់មិញ​។​c5
​បើតាម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ដែល​លើកគ្នា​មក​មុខ​អធិការដ្ឋាន​ខណ្ឌ​បានឱ្យដឹងថា ពួកគេ​លើកគ្នា​មកនេះ​គឺ​ដើម្បី​ទាមទារ​ឱ្យ​អធិការដ្ឋាន​ខណ្ឌទួលគោក​ជួយ​ដោះស្រាយ​សងជំងឺចិត្ត និង​ថ្លៃ​ព្យាបាល​ឱ្យ​សមាជិក​ក្រុម​របស់គេ​ដែល​រងរបួស ដោយ​ទាម​ទារជំងឺចិត្ត​ចំនួន​៥.០០០​ដុល្លារ​។​
​តាម​នគរបាល​ខណ្ឌទួលគោក​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​៥ មីនា ២០១៥ នៅ​ចំណុច​ផ្សារ​៧​មករា មានទំនាស់​វាយតប់​គ្នា​កើតឡើង​ផ្តើមចេញពី​ប្រពន្ធ​ជា​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ​ទាស់​គ្នា​រឿង​ក្មេងៗ​មកលេង​មុខ​តូប​លក់ដូរ ហៅ​ប្តី​មកជួយ​អន្តរាគមន៍​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​អ៊ុន ចិ​ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៦ សង្កាត់​បឹងកក់​ទី​២ យកមក​សាកសួរ​។​c3
​នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​ឈ្មោះ​អ៊ុន ចិ​ត្រា បានឱ្យដឹងថា មុនពេល​កើតហេតុ​ប្រពន្ធ​របស់ខ្លួន​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​បុរស​ឈ្មោះ​ចិត្ត សុភាព អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១ ផ្លូវ​៦១២ សង្កាត់​បឹងកក់​ទី​២ ដែលជា​សមាជិក​ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ពី​រឿង​ក្មេងៗ​មកលេង​មុខ​តូប​លក់ដូរ ហើយ​ខ្លួន​បាន​ចូលទៅ​ឃាត់ ស្រាប់តែ​ឈ្មោះ​សុភាព និង​បក្សពួក​៣​នាក់​ទៀត​ជិះ​រថយន្ត​មួយគ្រឿង​មក​វាយ​ខ្លួន ខ្លួន​ក៏​វាយតប​វិញ​បណ្តាលឱ្យ​របួស​ទាំងសងខាង​តែម្តង​គួរ​បញ្ជាក់ថា ឈ្មោះ​ចិត្ត សុភាព មិនមែនជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ទេ តែ​បាន​ចូល​ជា​សមាជិកសមាគម​រ៉ឺម៉ក​ម៉ូតូ​៕c1 c2