កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ក្រុមហ៊ុន​យូ​ឌី​អែ​ស​ជាង​៣០០​នាក់​ធ្វើ​កូដកម្ម​ទាមទារ​៨​ចំណុច​

0

​រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៤​កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់​សំលៀកបំពាក់​របស់​ក្រុមហ៊ុន​យូ​ឌី​អែ​ស​(UDS)​ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុមទី​១៦​ស្ពាន​ទី​៦​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រមាណ​៣០០​នាក់​បាននាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​រង​ចក្រ​ដើម្បី​សុំអោយ​ថៅកែ​រោងចក្រ​ដោះស្រាយ​សំណើរ​របស់​ពួកគាត់​ទាំង​៨​ចំណុច​។​

បើតាម​ការ​អោយដឹងពី​កម្មករ​ម្នាក់​ដែល​បានធ្វើការ​នៅក្នុង​រោងចក្រ​នោះបាន​អោយដឹងថា​៖ កម្មករ​កម្ម​ការ​នី​នៅក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​របស់​ក្រុមហ៊ុន​យូ​ឌី​អែ​ស​នេះ​សរុប​ទាំងអស់​គឺមាន​ប្រហែល​៣៥០​នាក់​ហើយ​នៅថ្ងៃនេះ​គឺមាន​កម្មករ​កម្ម​ការ​នី​ប្រហែល​៥០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលធ្វើការ​ចំណែក​៣០០​នាក់​ទៀត​បាននាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ដើម្បី​

ទាមទារ​អោយ​ថៅកែ​រោងចក្រ​ដោះស្រាយ​នូវ​គោលនយោបាយ​៨​ចំណុច​ជូន​ពួកគាត់​។​កម្មករ​កម្ម​ការ​នី​ដែល​នាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​នោះ​គឺ​ដឹកនាំ​ដោយ​លោក​តែ​ន​តុ​ន​ប្រធាន​សហជីព​សហ​ពន្ធ​អភិ​វ​ឍ្ឍ​ន៍​កម្មករ​។​បើតាម​ការរៀបរាប់​ពី​កម្ម​ការ​នី​ម្នាក់​បាន​ប្រាប់​ថាះ​ពួកគាត់​នឹងធ្វើ​កូដកម្ម​បន្តទៀត​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នោះ​។​មកដល់​ម៉ោង​នេះ​ពុំទាន់​មាន​

ដំណោះស្រាយ​ណាមួយ​ជូន​កម្មករ​កម្ម​ការ​នី​នៅឡើយ​នោះទេ​ហើយ​ពួកគេ​បាននាំគ្នា​ជួល​ធុងបាស់​មក​ដាក់​រាំលេង​កំ​សាន​នៅមុខ​រោងចក្រ​រហូតដល់​ក្រុមហ៊ុន​កាត់​សំលៀកបំពាក់​ខាងលើនេះ​មាន​ដំណោះស្រាយ​៕ image (2) image