​​កាណូត​បា​ឡា​ស្មាច់​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ម្នាក់​របួស​២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ជាង​១​ខែ​មុន​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​ឃើញ​

0

​កំពង់ឆ្នាំង​៖​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ម្នាក់​និង​របួស​២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​កាណូត​រុញ​ជន​វៀតណាម​កាលពី​ជាង​១​ខែ​មុន ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​ជាប់​រកឃើញ​កាលពី​ម៉ោង​៣​និ​១៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នី​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស ស្រុក​កំពង់លែង​។​កាណូត​នេះ​ត្រូវបាន​សមត្ថកិច្ច​បគរ​បាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​រក្សា​ទុកជា​ភ័ស្តុតាង​ក្នុ​សំណុំរឿង​។​DSC02690
​ ​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បាន​រំលឹក​អោយដឹងថា​៖​កាលពី​យប់​យុវជន​រងគ្រោះថ្នាក់​ស្លាប់ ឈ្មោះ អ៊ី ចំរុង ហៅ​វិត អាយុ​១៧​ឆ្នាំ និង​អ្នករបួស​២​នាក់​ទៀត​១​ឈ្មោះ អ៊ូ តូ​រ៉ូ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស​,២​ឈ្មោះ សែន ស្រី​ណាក់ អាយុ​១៥​ឆ្នាំ ភេទ​ស្រី​ពួកគេ​រស់នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស បាន​ជិះ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​នេះ​ពី​ភូមិ​ក្រ​ម៉ា​ល់​ទៅ​ភូមិ​ក្រង​ផ្តិល ដើម្បី​ទៅ​ចូលរួម​លេង​រាំវង់​ក្នុង​ពិធី​ខួបកំណើត​កូន​អ្នកស្រុក ក្នុងការ​បើកបរ​កាណូត​បា​ឡា​ស្មាច់​ទំនងជា​ពួកគេ​បើក​លឿន ស្រប​នឹង​ពេលយប់​ងងឹត​ផង ក៍បាន​បុក​កាណូត រុញ​ជន​ខុសច្បាប់​មួយគ្រឿង បណ្តាលអោយ​កាណូត​បា​ឡា​ស្មាច់​លិច​បាត់​ក្នុង​ទឹក​បាត់​រហូតមក​។​ចំណែក​សព​ជនរ​គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​និង​អ្នកភូមិ​បាន​អួ​ស​អួន​រកឃើញ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​ ​DSC02689
​នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ព័ទ្ធចាប់​កាណូត​រុញ​ជន​ខុសច្បាប់​២​គ្រឿង​នៅ​ចំណុច​នោះ របស់​ជនជាតិ​វៀតណាម ១​ឈ្មោះ ចាំង យ៉ាំង​ងា អាយុ​៤០​ឆ្នាំ និង​២​ឈ្មោះ ចាំង យ៉ាំង​សៀវ អាយុ​៥០​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។​ជនសង្ស័យ​ត្រូវបាន​តុលាការខេត្ត​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច ម្ចាស់​កាណូត​រុញ​ជន​ទាំង​២​នាក់ បាន​បដិសេធន៍​ថា គ្មាន​កាណូត​ណា​បុក​កាណូត​ពួកគេ​ទេ​។​DSC02684
​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បានអោយដឹងថា​៖​ក្រោយពី​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​ជាប់​រកឃើញ​កាណូត​នេះ​និង​ម៉ាស៊ីន​ម៉ាក​ម៉ា​ណូ​តា​១៨​សេះ កាលពី​ម៉ោង​៣​និ​១៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស មក​សមត្ថកិច្ច​បាន​សុំ​យក​កាណូត​នេះ​ត្រូវបាន​រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។​ទន្ទឹមនេះដែរ​លោក ឆាយ ចំរើន ជា​ម្ចាស់​កាណូត​និង​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ក៏បាន​មកសុំ​កាណូត​បា​ឡា​ស្មា​ច់នេះ​យកទៅ​ជួសជុល ប្រគេន​លោក​ប្រើប្រាស់​វិញ​ផងដែរ​តែ ការ​ស្ន​សុំ​នេះ​គឺជា​សិទ្ធ​របស់​ចៅក្រម​កាន់​សុំ​ណុំ​រឿង​និង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ជា​អ្នកសំរេច​៕