ស្ត្រី​ម្នាក់​ព្រោះតែ​តូចចិត្ត​និង​ប្តី​ផឹកស្រា វ៉ៃ​ធ្វើបាប​រាល់ថ្ងៃ ដាច់ចិត្ត​គឹ​ត​ខ្លី​យក​ថ្នាំពុល​មក​ផឹក​ធ្វើអត្តឃាត​ខ្លួនឯង តែ​មិនបាន​សម្រេច

0

​ខេត្ត​ប៉ៃលិន​៖ ស្ត្រី​ម្នាក់​បាន​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ ប្រភេទ​ទឹក​ខៀវ អស់​ចំនួន​៣​កូន​កែវស្រា ប៉ង​ធ្វើអត្តឃាត ព្រោះតែ​ខឹង​ប្តី​ផឹកស្រា​ស្រវឹង វ៉ា​យ​ធ្វើបាប​រាល់ថ្ងៃ មិនដែល​លះ ត្រួវបាន​បង​ប្អួ​ន​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។ ហេតុ​ការ​ណ៏​ស្ត្រី​ផឹក​downloadថ្នាំពុល​ព្រោះតែ​ខឹង​ប្តី វ៉ា​យ​ធ្វើបាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិត​នៅផ្ទះ​ស្ត្រី​រងគ្រោះ ក្នុងភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ សន សារី​ម អាយុ​៤៩​ឆ្នាំ ជា​កសិករ (​ផឹកថ្នាំ​ពុល​ចំនួន​៣​កូន​កែវស្រា​) ។ ចំណែក​ប្តី​ដែល​ប្រមឹក​ខួប​ឈ្មោះ ព្រាប លឿង អាយុ​៥២​ឆ្នាំ ជា​កសិករ ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ប្រភពព័ត៌មាន​ពី​បង​ប្អួ​ន​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ជា​ប្តី​មកពី​លេង​កីឡា ហើយ​ផឹកស្រា​ស្រវឹង រ​អូរ​ទាំ ទារក​លុយ​ពី​ស្ត្រី​រងគ្រោះ តែ​ស្ត្រី​រងគ្រោះ​មិន​ឲ្យ ក៏​ដេញចាប់​វ៉ៃ​រហូតដល់​សន្លប់ ដើម្បី​យកលុយ តែ​ត្រូវបាន​អ្នកជិតខាង​ជួយ​ទាន់ ហើយ​បុរស​ជា​ប្តី​បម្រុង​បើក​ម៉ូតូ​កិន​ស្ត្រី​រងគ្រោះ​ទៀត កុំ​បាន​បងប្អូន​ជួយ កុំ​អី​ស្ត្រី​រងគ្រោះ​ស្លាប់​បាត់ទៅហើយ ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ ក្រោយមក​ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ​រត់ឡើង​ទៅលើផ្ទះ យក​ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ​(​ថ្នាំ​បាញ់​ស្មៅ​) មក​ផឹក​ចំនួន​៣​កូន​កែវស្រា ពេលនោះ​បុរស​ជា​ប្តី​ក៏​រត់ឡើង​មកលើ​ផ្ទះ​ដែរ ឃើញ​ស្ត្រី​រងគ្រោះ​កំពុង​ចាក់​ថ្នាំពុល ចូល​កែវ​ទៀត ក៏​ខឹង​ហើយ​យក​ជើង​ទាត់​កន្តុ​ង​ថ្នាំពុល ធ្លាក់​មកក្រោម ។ ប្រភពព័ត៌មាន​បន្តថា​៖ ពេលនោះ​បង​ប្អួ​ន​ដែល​នៅ​ខាងក្រោម ឃើញ​ធ្លាក់​កន្តុ​ង​ថ្នាំពុល ក៏មាន​ការភ្ញាក់ផ្អើល ស្ទុះ​ឡើងទៅ​មើល ក៏​ឃើញ​ស្ត្រី​រងគ្រោះ មាន​អាកា​រៈ​ក្អួតចង្អោរ ស្លេកស្លាំង ព្រមទាំង​ធុំក្លិន​ថ្នាំពុល​ក្នុង​មាត់ ក៏​នាំគ្នា​ដឹក​ស្ត្រី​រងគ្រោះ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ ។​download (1)
​ប្រភពព័ត៌មាន​ពី លោក អ៊ុក ទូច ជា​អនុប្រធាន​សមាគម​ន៏​ដំឡូង​មី​ភូមិ​អូ​រអិល បាន​ឲ្យ​ដឹងថា​៖ តាម​ដែល​លោក​ដឹង​គ្រួសារ​មួយ​នេះ បាន​គ្នា​ជាង​១០​ឆ្នាំ​មកហើយ មានកូន​ចំនួន​៦​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ជាទូទៅ​គ្រួសារ​នេះ តែងតែមាន​អំពើហិង្សា សឹង​ជា​រៀងរាល់ថ្ងៃ ដោយ​បុរស​ជា​ប្តី​ឈ្មោះ ព្រាប លឿង តែងតែ​ធ្វើបាប ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សន សារឹម ជា​រហូត ។ ប្រភព​បន្តថា​៖ ពេល​បុរស​ជា​ប្តី មកពី​លេង​កីឡា ឬ​មកពី​ផ្ទះ​មិត្ត​ភ័​ក្ត តែងតែ​ស្រវឹង រហូត ហើយ​ពេល​ស្រវឹង​ម្តងៗ រ​អូរ​ទាំ ជេរ​បញ្ជោរ វ៉ៃ​ធ្វើបាប​ប្រពន្ធ មិនដែល​លះ​ថ្ងៃ រហូតដល់​មាន​ស្នាមរបួស​ដល់​កូនៗ​ទៀតផង ។ នៅ​ថ្ងៃកើតហេតុ​ក៏​មិន​ខុសគ្នា​ដែរ គឺ​បុរស​ជា​ប្តី​ស្រវឹងស្រា វ៉ៃ​ធ្វើបាប​ប្រពន្ធ ពេលនោះ​ស្ត្រី​រងគ្រោះ​ខឹង ក៏​ទៅយក​ថ្នាំពុល​មក​ផឹក ដើម្បី​បញ្ចប់ជីវិត តែ​សំណាងល្អ បាន​បងប្អូន ក្រុមគ្រួសារ​ឃើញ​ទាន់ ក៏​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​download (2)
​បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ កំពុង​លើក​ស្ត្រី​រងគ្រោះ មក​លាង​ក្រពះ ដើម្បី​លាង​ឲ្យ​អស់​ជាតិពុល​ក្នុង​ក្រពះ ក្រោយពី​គ្រូពេទ្យ​លាង​ក្រពះ​រួច ក៏​ឲ្យ​ស្ត្រី​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​តាមដាន​មើល​ស្ថានភាព​ស្ត្រី​រងគ្រោះ​បន្តទៀត ៕