ស្ដ្រី​ទីទាល់ក្រ​ម្នាក់​ស្លាប់​បន្ទាប់ពី​សំរាលកូន​រួច​ដោយសារតែ​ឈាម​ធ្លាក់​មិន​ឈប់​

0

​កំពង់ធំ​= មានការ​តក់ស្លុត​និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ដោយសារតែ​ស្ដ្រី​ម្នាក់​ឈឺពោះ​សំរាលកូន​នៅវេលា​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥​នៅក្នុង​មន្ទីរពេទ្យ​បង្អែ​ស្ទោង បន្ទាប់ពី​សំរាលកូន​រួច​ហើយក៏​ធ្លាក់ឈាម​មិន​ឈប់​ចេះតែ​ខ្សោយ​11094051_1584872868450391_1878814250_nទៅៗ រហូតមកដល់​ម៉ោង​៩ ព្រឹក​ក៏បាន​ដាច់ខ្យល់​ស្លាប់​។​
បើតាម​ប្រភព​ព័ត​មាន​ពី​ប្រជា​ពល​រដ្ន បាន​ប្រាប់​អោយដឹងថា ស្ដ្រី​រងគ្រោះ​មានឈ្មោះ​ឡឹង នេន អាយុ ៣៦ ឆ្នាំ ប្ដី ស៊ឺន នី​ម អាយុ​៣៦ ឆ្នាំ​ដូចគ្នា រស់នៅក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្រោយពី​សំរាល​បានកូន​ប្រុស​ម្នា​ក់មាន​សុខ​ភាពល្អ​ធម្មតា ចំណែកឯ​ម្ដាយ​មាន​សុខភាព​ចេះតែ​ខ្សោយ​ទៅៗ​ដោយសារតែ​ឈាម​ធ្លាក់​មិន​ឈប់ ក៏​ហៅ​គ្រូពេទ្យ មក​ពិគ្រោះ ពេទ្យ​បាន​ប្រាប់ថា​ត្រូវ វះ​កាត​ជាបន្ទាន់ ពេលនោះ​ហៅ​បងប្អូន​មក​ជុំគ្នា​ដើម្បី ពិនិត្យ​រក​ប្រភេទ​ឈាម​ដូចគ្នា​និង​បូម​ឈាម​ជួយសង្គ្រោះ​ជនរងគ្រោះ ក្រោយមក​បូម​ឈាម​បាន​ម្នាក់ គ្រូពេទ្យ​ក៏​យកទៅ​បញ្ចូល​អោយ​ជនរងគ្រោះ ដោយ​ដាក់​ខ្យល់ អ៊ុក​ស៊ី​សែន និង​ឧបករណ៍​ស្ទង់​បេះដូង11092691_1584873681783643_339406971_n

ក្រោយពី​វះកាត់​រួច គ្រូពេទ្យ​ទាំងនោះ​ក៏បាន​ចេញ​អស់ ដោយ​ទុក​អ្នករងគ្រោះ​អោយនៅ​ជាមួយ​ពេទ្យ ម្នាក់​នៅ​យាម​ទីនោះ​តែ​ឈាម​មិនទាន់​ឈប់​ហូរ​ទេ ដោយ​ក្រុមគ្រួសារ​ពិនិត្យឃើញ​ស្ថានភាព អ្នករងគ្រោះ​ចេះតែ​ខ្សោយ​ទៅៗ​ក៏បានរ​ត់ទៅ​ហៅ​គ្រូពេទ្យ​ត្រូវបាន​ពេទ្យ​ខឹង ថា​ចេះតែ​ហៅ​រកតែ​ធ្វើការ​មិនកើត រហូតដល់​ម៉ោង​៩​ព្រឹក អ្នករងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទើប​គ្រូពេទ្យ​មក​មើល ហើយក៏​ប្រាប់ សាច់ញាតិ​បងប្អូន​ថា ជនរងគ្រោះ​ថា​ដាច់ខ្យល់​ស្លាប់​បាត​ហើយ ទន្ទឹមនឹងនោះ​ក៏មាន​មតិ​មហាជន​បាន​រិះគន់​ដល់​គ្រូពេទ្យ​ដែល​មិន​យកចិត្តទុកដាក់ មិន​11072678_1584873628450315_109750743_n

ទទួលខុសត្រូវ ធ្វេស​ប្រហែល ទុក​ជនរងគ្រោះ​អោយនៅ​ជាមួយ​អ្នក​គ្មាន​ជំនាញ​មើលថែ​ធ្វើអោយ​ជនរងគ្រោះ​បាត់បង់​ជីវិត មិនតែប៉ុណ្ណោះ​បាន​រិះគន់​ក្រុម​ពេទ្យ​ទាំងនេះ ថា​រើសអើង​ចំពោះ​អ្នកក្រីក្រ​មិន​យកចិត្តទុកដាក់​មើលថែ តែបើ​ចំពោះ​អ្នកមាន​លុយ វិញ​គឺ មើលថែ​យកចិត្តទុកដាក់​យ៉ាង​គាប់ចិត្ត ទង្វើ​ទាំងនេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ចំពោះ​ប្រជា​ពល​រដ្ន​ក្រីក្រ ស្លាប់​ជាច្រើន​នាក់​ដោយសារតែ​ការរើសអើង​របស់​ក្រុមគ្រូពេទ្យ ក្នុងនោះដែរ​ប្រជា​ពល​រដ្ន​ក៏បាន​សំណូមពរ អោយ​រាជ​រដ្នា​ភិ​បាល​ជួយ​លុបបំបាត់ចោល​ការរើសអើង​នេះ និង​អោយ​គ្រូពេទ្យ​ទាំងអស់ មាន​ក្រម​សីល​ធ​ម៍​ក្នុង​ខ្លួន​ផង មាន​ចំណាត់ការ​ចំពោះ​គ្រូពេទ្យ ឬ​ច្បាប់​ណាមួយ​ចំពោះ​គ្រូពេទ្យ​បែបនេះ​។​

11117885_1584874001783611_2017344128_n
​ចំណែក​សាកសព​ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​គេហដ្ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ តាម​ទំនាម​ទំលាប់​នៃ​ពុទ្ធសាសនា ៕
ប៊ុន រិទ្ធី​

11072273_1584873928450285_214760040_n11079404_1584873528450325_515436467_n