ប្រតិភូ​ថៃ​ចូលជួប​ពិភាក្សា​ជាមួយ ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ នៅ​សាលា វិទ្យាល័យ​កំពង់​ឈើទាល

0

​កំពង់ធំ​៖ ប្រតិភូ​ថៃ​បាន​អ​ញ្ចើ​ញ​ចូលជួប ពិភាគ្សា​ជាមួយ​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ នៅ​សាលា​វិទ្យាល័យ​កំពង់​ឈើទាល ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ក្នុង​គោលបំណង ជ្រុ​ញ​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​ថៃ​ឲ្យ​មាន​ស្អិតរ​មួ​ត ដើម្បី​បង្កើន​រួមគ្នា​អភិវឌ្ឍន៍ ប្រទេស​ទាំងពីរ ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិ​ជ្ញា​ជី​វះ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស តម្រូវការ​របស់​ប្រទេស​ទាំងពី ។​

កិច្ច​ពិ​ភាគ​ក្សា​នេះ គោលបំណង ការអភិវឌ្ឍន៍ នៅតាម​បន្ទាត់​ព្រំដែន រវាង​កម្ពុជា ថៃ និង​ជម្រុញ​ឲ្យ​មានការ សាងសង់​ផ្លូវថ្នល់ សាលារៀន និង​កំណត់​ដែន​ព្រំដែន​ឲ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ឲ្យ​ប្រទេស​ទាំងពី រួមគ្នា​បង្កើតជា​សហគម​ន៍ ដើម្បី​ផលិតផល សម្រាប់​ប្រជាជន​ប្រទេស​ទាំងពី ដោយ​បច្ចុប្បន្ន​ថៃ​និង​កម្ពុជា បានរួម​សហការគ្នា ក្នុងការ​បង្កើត​មូលនិធិ នៅតាម​ព្រំដែន ជួយ​ឲ្យ​កសិករ អាច ផលិតផល នាំ​លក់​នៅតាម​ព្រំដែន ហើយ​និង​កំពុងតែ​ត្រូវការ ធនធានមនុស្ស ដែលមាន​គុណភាព​ជាច្រើន​ដើម្បី​ចែករំលែក ការគិត ការច្នៃប្រឌិត បង្កើតជា​ផលិតផល សម្រាប់​នាំទៅ​លក់​ទីផ្សារ ជាតិ​និង​អន្តរជាតិ ដោយសារតែ ថៃ និង​កម្ពុជា សុទ្ធសឹងតែ​ជា​មនុស្ស​មានគុណ​ភាព មាន​ជំនាញ​ច្បាស់លាស់ ។

​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ស្វាគមន៍​ប្រតិភូ​ថៃ ដែល​បាន​អញ្ជើញ​មក ទស្សនៈកិច្ច នៅក្នុង​វិទ្យាល័យ កំពង់​ឈើទាល នា​ថ្ងៃទី ៤ ខែ មេសា​ឆ្នាំ ២០១៤​នេះ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ព្រះរាជទាន របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ដែល​បាន​ព្រះរាជទាន នូវ​សាលា​វិទ្យា ល័យ​កំពង់​ឈើទាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​សេចក្តី​ត្រេ​ត​អរ​យ៉ាងខ្លាំង ចំពោះ​អានា​គត់​កូន​ខ្មែរ​មួយ ចំនួន​បានទទួល​នូវ​ការបណ្តុះបណ្តាល វិជ្ជាជីវៈ បង្កើន​សមត្ថភាព​ដល់ កូនចៅ​ព្រម​និង​បានទទួល​នូវ អាហារ រូបករណ៍ ខ្លះ​បាន​ទៅ​សិក្សា​បន្ថែម​នៅ​ប្រទេស​ថៃ​ផងដែរ ជាក់ស្តែង​ចាប់ពី ឆ្នាំ ២០០៥ ដល់​២០១៤ មាន​ចំនួន ៣៨៥​នាក់ ស្រី​១៣១​នាក់​ដែល​បានទទួល​នូវ​អាហារ​រូបករណ៍ និង​សំណូមពរ ឲ្យ​ព្រះរាជាណាចក្រ​ថៃ ជួយ ផ្តល់នូវ​អាហារូបករណ៍ បន្ថែម​ខាង​វិជ្ជាពេទ្យ ។​

​ក្នុងនោះដែរ​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បានបញ្ជាក់​ពី​សក្តានុពល និង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដែល​សំបូរ​ទៅដោយ​ភោគផល និង​ធនធាន រួមទាំង​ផ្ទៃដី​សម្រាប់ ផលិត​ដំណាំ​កសិកម្ម និង​ឧ​ស្សហកម្ម និង​បើកទ្វារ​ចំហរ ស្វាគមន៍​អ្នកវិនិយោគ​ថៃ ដែលមាន​បំណង​ចង់​មក វិនិយោគ ក៏ដូចជា​កា​សាងសង់ នូវ​រោងចក្រ​ផលិតផល​ផ្សេងៗ ព្រមទាំង​មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង សម្រាប់​ធានាបាន​នូវ​ការ​ទេសចរណ៍ ។​20140404_141829 20140404_141838 20140404_142055 20140404_153203