លោក​សូ កង នាយក​ប្រតិ​ប​ត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះ​ពិនិត្យមើល​ផ្ទះ

0

ខេត្ត​ប៉ៃលិន​៖​ប្រជាពលរដ្ឋ​រង​ការប៉ះពាល់​ពី​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​នាំយក​ថវិកា​ទៅ​ចូលរួម​មរណៈទុក្ខ ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ក្នុងនាម​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​នាំយក​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​និង​អង្ករ​៥០​គីឡូក្រាម ដែលជា​ថវិកា​ផ្ទាល់ របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន​ស្រី មុំ អ៊ី​ឈាន ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ ដោយ​រន្ទះបាញ់​ស្ថិតនៅ​ភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​នៅ​រសៀល​ថ្ងៃទី​១ មេសា ឆ្នាំ​២០១៤ មាន​ភ្លៀង​ធ្លាក់​បង្ក​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង លាយឡំ ផ្គរ​រន្ទះ​មក​ជាមួយគ្នា ព្រមជាមួយ​នោះ​រន្ទះ ក៏​បាញ់​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ខណៈពេល​ជនរងគ្រោះ​នោះ កំពុង​កាយ​ដំឡូង​ចេញ​រថយន្ត ទម្លាក់​ក្នុង​សៃ​ឡូ​ទី​ញ​ដំឡូង ។

ជនរងគ្រោះ​ដែល​រន្ទះបាញ់​ស្លាប់​មានឈ្មោះ ខេង ច​ន្ធី អាយុ​៣៤​ឆ្នាំ មានមុខ​របបរ ដើរ​ស៊ីឈ្នួល​គេ បាន​ប្រាក់កំរៃ​បន្តិប​ន្តួ​ចមក​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ​។​ ​លោក សូ កង ក្នុងនាម​លោកជំទាវ​បណ្ឌិត បាន​ស្រី មុំ អ៊ី​ឈាន បាន​សំដែង​នូវ​ការសោកស្តាយ​អាណិតអាសូ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​គ្រៀម​ក្រំ ចំពោះ​ក្រុមគ្រួសារ​សព ។ លោក​បន្តថា បន្ទាប់ពី​ទទួលដំណឹង ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម អ៊ី​ឈាន និង​លោកជំទាវ មានការ​សោកស្តាយ​ជា​ពន់ពេក ដល់​សព​និង​ក្រុមគ្រួសារ ហើយ​ឯកឧត្តម និង​លោកជំទាវ បាន​ណែនាំ​ឲ្យ​ក្រុមការងារ នាំយក​អង្ករ និង​ថវិកា​ផ្ទាល់ របស់​ឯកឧត្តម​ទៅ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព​ជាបន្ទាន់ ដើម្បី​ចូលរួម​រំលែក​ទុក្ខ ក្នុង​ពិធី​បុណ្យសព ។

លោក បាន​បន្តថា ឯកឧត្តម និង​លោកជំទាវ គោរព​ស្រឡាញ់​ប្រជាពលរដ្ឋ របស់លោក​ខ្លាំងណាស់ ក្នុង​បរិយាកាស សុខសន្តិភាព​ប្រជាពលរដ្ឋ​រស់នៅ​រកស៊ី​យ៉ាង​សុខ​ស្រួល ចុះ​ហេតុ​អី​បានជា​គ្រោះធម្មជាតិ​នេះ តាម​មក​ប្រល័យ​ពួកគាត់​វិញ​។

លោក​បាន​ពាំនាំ​បណ្តាំ ពី​សំណាក់ ឯកឧត្តម អ៊ី​ឈាន និង​លោកជំទាវ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន សូម​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ធម្មជាតិ​នេះ ព្រោះថា​យើង​មិនអាច​ទប់ស្កាត់​វា​បាន​ក៏ពិតមែន តែ​យើង​អាច​ប្រុងប្រយ័ត្ន​ការពារ​បាន​មួយកំរិត​ដែរ ដូចជា​ពេល​មាន​ភ្លៀង ខ្យល់ ផ្គរ​រន្ទះ​កាច នា​រដូវ​ដើមឆ្នាំ​បងប្អូន​ប្រជាពលរដ្ឋ​យើង រក​កន្លែង​ណា​មាន​សុ​វត្តិភាព ជាពិសេស​កុំ​ប្រើប្រាស់ អ្វី​ដែលមាន​ចរន្ត​អគ្គីសនី​ស្រូប ដូចជា​ទូ​រស​ព្ឌ​ដៃ វិទ្យុ ទូរទស្សន៍ កុំ​ជ្រក​ក្រោម​ដើមឈើ ដែល​បញ្ហា​នេះ​អាច​បង្ក​ឲ្យ​រន្ទះបាញ់ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត ។

តម​ក លោក សូ កង និង​ក្រុមការងារ បាន​ចុះ​ពិនិត្យមើល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការប៉ះពាល់​ពី​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី​១ មេសា ២០១៤ ស្ថិតនៅ​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ​ក្រោយពី​បាន​ពិនិត្យមើល​ឃើញជាក់ស្តែង អំពី​រងគ្រោះថ្នាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន​២៥​ខ្នង គឺ​ពិតប្រាកដ​មែន ដោយ​ក្នុងនោះ មានផ្ទះ​ទេវតា​របស់​

មូលនិធិ​បាយ័ន ដែលជា​អំណោយ​របស់លោក​ជំទាវ ហ៊ុន មា​ណា ចំនួន​១​ខ្នង បាន​របើក​ដំបូល​អស់​ស័​ង្ក្សី​ចំនួន​៣​សន្លឹក ផ្ទះ​កាកបាទក្រហម ដែល​ទើប​ទេ​សាងសង់ ដែលជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្តល់​ជូន​តាមរយៈ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន រង​ប៉ះពាល់​១​ខ្នង ដែល​របើក​ដំបូល​អស់​ស័​ង្ក្សី​ចំនួន​២​សន្លឹក​ដែរ ។ ហើយ​ក្នុងផ្ទះ​ចំនួន​២៥​ខ្នង​នោះ មាន​សភាព​ធ្ងន់ធ្ងរ ចំនួន​៥​ខ្នង ក្រៅពីនោះ​គឺ​ខូចខាត​មធ្យម​តែប៉ុណ្ណោះ ៕ ​BonHok.Still052 BonHok.Still053 BonHok.Still055