​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​រងរបួស​ម្នាក់​គេចខ្លួន​បាត់ស្រមោល​

0

​ភ្នំពេញ ៖ រថយន្តក្រុង​ដែល​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បើក​ទ​ភ​បុក​ម៉ូតូ​ហុងដា​ឌ្រី​មធុ​ន សេ​១២៥​មួយគ្រឿង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​នេះ​បាន​បើក​គេចខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ​។ ​ហេតុ​ការ​ណ៏​កើតឡើង​នៅវេលា​ម៉ោង ១​និង ២០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃ ទី ០៩ ខែមេសា ឆ្នាំ​២០១៤​នៅ​ចំណុច ទល់មុខ​និង​ហាង​ខា​រ៉ា​អូរ​ខេ ដេ​វិ​ន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១៩៨៦ ស្ថិតនៅ​ភូមិ​ភ្នំពេញ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។​ ​

ប្រភពព័ត៌មាន​ពី​កន្លែង​ឱ្យដឹងថា រថយន្តក្រុង ពណ៌​សលាយ​ខៀវ អត់​មាន​ស្លាក​លេខ​បាន​បើក​យ៉ាង​លឿន​តាមផ្លូវ​១០៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រថយន្តក្រុង​ជ្រុល​ទៅបុក​ម៉ូតូ​ហុង​ឌ្រី​ម ធុន​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BV- 8412 ជិះ​ដោយ​បុរស​ម្នាក់ បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ដួល បោក​ក្បាល​ទៅ​និង​ចិញ្ចើមថ្នល់ របួស​យ៉ាង​ធ្ងន់​ហើយ​រថយន្តក្រុង​ដែល​បង្ក​ហេតុនេះ​បាន​បើក​គេចខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ​បាត់​ដោយ​សុ​វត្តិភាព​តែម្តង​។​

​ក្រោយពេល​ហេតុ​ខាងលើនេះ​សមត្ថកិច្ច​បាន​ចុះមក​ដល់ និង​បាន​ហៅ រថយន្ត សាមុយ​បានមក​ដឹក ជនរងគ្រោះ​យកទៅ​ព្យាបាល ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ខណ្ឌ​សែន​សុខ រងចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ​ផងដែរ​៕​01 02