រថយន្ត​សេរី​ទំនើប​មួយគ្រឿង ត្រូវ​រង​ការខូចខាត ដោយសារតែ​យុវជន​មួយក្រុម ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ប្រដេញ​គ្នា​តាមផ្លូវ​សាធារណៈ យ៉ាង​អាណាធិបតេយ្យ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​

0

​ យុវជន​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ មាន​ម៉ូតូ​៤​គ្រឿង​បាន​ជិះ​ប្រដេញ គ្នា​តាម ផ្លូវ​សាធារណៈ ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រេ​ពេញ​ផ្លូវ​ក៏​ជ្រុល​ទៅបុក​រថយន្ត​សេរី​ទំនើប​មួយគ្រឿង បណ្តាលឱ្យ​រង​ការខូចខាត តែ​ម្ចាស់​រថយន្ត​ចិត្តធម៌​មិន​រករឿង ។ ហេតុការណ៍​នេះ​បាន​កើត2ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០១៥ ខាងលិច​រង្វង់​មូល​សម្តេច​ជួន​ណាត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ មាន​ម៉ូតូ​៤​គ្រឿង​បាន​ជិះ​ប្រដេញ​គ្នា​តាមផ្លូវ​សាធារណៈ ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រេ​ពេញ​ផ្លូវ ព្រះសីហនុ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខ​ណះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV-9112​គេច​មិន​ផុត​ក៏​ជ្រុល​ទៅបុក​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក Alphard V6 ពាក់​ស្លាក​លេខ 2AV-0007 បណ្តាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ ។3
​ប្រភព​ដដែល​បន្តថា​ក្រោយ​កើតហេតុ​យុវជន​ដែលជា​អ្នកជិះ​ម៉ូតូ​បុក​រថយន្ត​នោះ បាន​សុំ​អភ័យទោស​ពី​ម្ចាស់​រថយន្ត ហើយ​ម្ចាស់​រថយន្ត​មានចិត្ត​ធម៌​ក៏បាន​មិន​រករឿង​អ្វី​នោះដែរ ព្រោះ​គ្រាន់តែ​ខូចខាត​រថយន្ត​បន្តិចបន្តួច​តែប៉ុណ្ណោះ និង​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​ផងដែរ ៕4