​ឃាត់ខ្លួន​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

0

​បាត់ដំបង​: ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​15-5-15 វេលា​ម៉ោង​4,30​នាទី​ល្ងាច ត្រង់ចំនុច​ភូមិ​ព្រៃទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណ​:​ដែល​ជននេះ​កំពុង​ធ្វើ​សកម្មភាព​លក់ និង​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​។​
លោក​ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ស្តីទី នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​
បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​លើ​ករណី​លក់ ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​រួចមក​លោក​បាន​ចាត់​កំលាំង​អោយចេញ​ប្រតិបត្តិការ​ទៅកាន់​ចំនុច​ខាងលើ ក៏បាន​ប្រទះឃើញ​មុខសញ្ញា​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​ក្នុង​ការលក់ និង​ចែកចាយ​គ្រឿងញៀន​នៅ​នឹង​ផ្ទះ​របស់គេ​ផ្ទាល់​។​បន្ទាប់ពី​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា​រួចមក កំលាំង​ជំនាញ​បាន​ចូលទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​នាំមក​កាន់​ការិយាល័យ​ដើម្បី​សាកសួរ ព្រមទាំង​បាន​ប្រមូល​នូវ​វត្ថុតាង​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ដូចជា គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​10​កូន​ថង់​តូច​ស្មើនឹង​ទម្ងន់​1,52​ក្រាម អាវុធ​ច្នៃ​សម្រាប់​បាញ់​កណ្តុរ​ចំនួន​ពីរ​ដើម ទូរស័ព្ទដៃ​មួយគ្រឿង និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​។​image
លោកនាយ​ការិយាល័យ​ស្តីទី​បាន​បន្ថែមថា ជនសង្ស័យ​រូបនេះ​មានឈ្មោះ​ឈឿន ចំ​រីុ
ភេទ​ប្រុស អាយុ​23​ឆ្នាំ មាន​អាស័យដ្ឋាន​ស្ថិតនៅ​ត្រង់ចំនុច​ប្រតិបត្តិការ​ខាងលើ ដោយ​គេ​បាន​សារភាព​ថា គេ​ទើបនឹង​ចាប់ផ្តើម​រក​ស៊ីនូវ​មុខរបរ​នេះ​នៅពេល​ថ្មីៗ​នេះឯង ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​ទោះបីជា​គេ​មិនបាន​សារភាព​អោយបាន​ក្បោះក្បាយ​ក៏ដោយ ក៏​សមត្ថកិច្ច​បានកំណត់​យ៉ាងច្បាស់​ថា​គឺជា​មុខ​ស​ញ្ញា់​ក៏ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ជា​យូរ​មកហើយ ដែល​កំលាំង​បាន​តាម​ប្រមាញ់​ស្ទើរ​រាល់ថ្ងៃ​ប៉ុន្តែ​មិនមាន​ឱកាស​ក្នុងការ​ឃាត់ខ្លួន​តែប៉ុណ្ណោះ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ការិយាល័យ​ជំនាញ​រៀបចំ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ហើយ​៕​