ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​៣​នាក់​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​រោងចក្រ​គីមី​នៅ​ថៃ​មក​កម្ពុជា​វិញ​

0

​ខេត្តបន្ទាយមានជ័យ៖ ថៃ​បាន​បញ្ជូន​សព​ពលករ​ខ្មែរ​៣​នាក់​ឆេះ​រោងចក្រ​គីមី​នៅ​ប្រទេស​ថៃ​ត្រូវបាន​បញ្ជូនមក​ដល់ស្រុកខ្មែរនៅ​ថ្ងៃទី​៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៥​តាម​ច្រក​តំបន់​ព្រំដែន​លែ​ម​ខេត្តបាត់ដំបង​។មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​.​ថៃ​បាន​ប្រាប់​ថាពលករ​ខ្មែរ​ដែល​ស្លាប់​ដោយ​ផ្ទុះ​ឆេះimage (1)​ស្លាប់​ដោយ​រង​ចក្រ​គីមី​នៅ​ប្រទេស​ថៃ​ចំនួន​៣​នាក់​១.​ឈ្មោះ យោន សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​ត្រូវជា​បងប្រុស​)២.​ឈ្មោះ យោន សៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ​(​ត្រូវជា​ប្អូនស្រី​) ៣.​ឈ្មោះ សៀក ភេទ​ស្រី​(​ត្រូវជា​បងថ្លៃ​)​មាន​ស្រុកកំណើត​ខេត្តពោធិសាត់​។​ ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​.​ថៃ​បាន​ប្រាប់​ថាះតាម​សំដី​សាច់ញាតិ​សពជនរងគ្រោះ​បានឲ្យដឹង​ថាជនរងគ្រោះ​ប្តី​ប្រពន្ធ​និង​ប្អូនថ្លៃ​ស្រី​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​រោងចក្រ​គីមី​នៅ​ប្រទេស​ថៃ​ហើយ​បាន​ជួប​ឧ​ប​តិ​ហេតុ​ដោយ​ផ្ទុះ​រោងចក្រ​គីមី​នៅ​ប្រទេស​ថៃ​បណ្តាល​ស្លាប់​ទាំងបី​នាក់​ដោយ​សពដាច់​ជាច្រើន​បំណែក​ចំណែក​ម្ចាស់​ក្រុមហ៊ុន​ត្រូវបានIMG-20150703-WA0007_resized​ឃាត់ខ្លួន​ហើយ​ដែល​កើតឡើង​នៅវេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី​០៣​កក្កដា​២០១៥​នៅ​ភូមិ​ថាប់​ធាង​ឃុំ​ថាប់​ឆាង​ស្រុក​សយ​ដាវ​ខេត្ត​ច័ន្ទបូរី​ប្រទេស​ថៃ​។​ សាច់ញាតិ​បាន​បន្ត​ថា ក្រោយ​ពេលដែល​គ្រោះថ្នាក់​គឺ​ជនរងគ្រោះ​៣​នាក់​ដែល​ស្លាប់​ត្រូវបាន​ក្រុមហ៊ុន​ជួយ​ថវិការ​ម្នាក់​ចំនួន​១០​ម៉ឺន​បាត​និង​ជួយ​ថវិការ​មួយចំនួនទៀត​សម្រាប់ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​។​ហើយ​សពជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​តាម​ច្រក​តំបន់​ព្រំដែន​លែ​ម​ខេត្តបាត់ដំបង​ហើយ​សាច់ញាតិ​ទទួល​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​កោះ​កែវ​ស្រុក​ប​វិល​ខេត្តបាត់ដំបង​ផងដែរ៕image (1) image IMG-20150703-WA0006_resized