​ជន​ឆបោក​ប្រាក់​ខ្លែងខ្លាយ​ពី​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ដេញចាប់បាន​ប្រើពេល​ជិត​បី​ម៉ោង​ផ្អើល​ពេញ​ព្រៃ​ខ​ណះ​ដែល​ពួកគេ​បោកប្រាស់​ជនរងគ្រោះ​លួច​គេច​ពី​សមត្ថកិច្ច​

0


​ខេត្តពោធិ៍សាត់ ជនរ​កស៊ីរបរ​ដើរ​បោកប្រាស់​អ្នកដ៍ទៃ​ឆ្លងតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន​ពី​នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​សហការ​ណ៍​ជាមួយ​ប៉ុ​ស្ត៍​រដ្ឋបាល​ប្រើពេល​ជិត​០៣​ម៉ោ​ង​ដេញ​ព័ទ្ធចាប់​ស្ទើរតែ​ដាច់​ខ្ស​ល់ស្លា​ប់ម្នាក់ៗ​ទើប​ចាប់បាន​ពួកគេ​ទាំងពី​នាក់​ជាមួយនិង​វត្ថុតាង​មធ្យោបាយ​និង​លុយ​ដុល្លា​ខ្លែងខ្លាយ​ខ​ណះ​ដែល​ធ្វើ​សកម្មភាព​ឆបោក​unnamed (1)ពលរដ្ឋ​រងគ្រោះ​បានមក​ប្ដឹង​ដល់​នគរបាល​។ ហែ​ត​ការណ៍​ឆបោក​នេះ​បានកើត​ក្នុង​ម៉ោង​ប្រមាណ​ជាជាង​៣​រសៀល ថ្ងៃទី​១៧ ខែ​កក្ដ​ដា ឆ្នាំ​២០១៥ ក្នុង​ភួ​មិ​ទួល​ម្កាក់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ក៍បាន​បែកការណ៍​រហូត​ដេញចាប់បាន​នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង​៦​និង​១៥​យប់​ស្ថិត​ត្រង់ចំនុច​ភ្នំ​ព្រះ​ក្នុង​ភួ​មិ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​​លោក ម៉ោ​ល សុទ្ធ អធិការ​ង​ទទួលបន្ទុក​ផ្នែក​ព្រណ្ម​ទណ្ឌ​ដែល​ទទួល​ពាក្យបណ្ដឹង​ផ្ទា​ល់ពី​ជនរងគ្រោះ​លើ​ករណី​ជនសង្ស័យ​ទាំងពី​យក​ក្រដាស់​(២០​ដុល្លា​)​ខ្លែងខ្លាយ​បោក​បោកប្រាស់​ពី​ជនរងគ្រោះ​ភ្លាម រូបលោក​ក៍​រាយការណ៍​ទៅ​លោក អែម រុន អធិកា​នគរបាល​ស្រុក​ក្រគរ​ភ្លាមៗ​ដើម្បី​សុំ​បញ្ជារ ។​. ហើយក៍​ដឹកនាំ​កម្លាំង​ស្រុក​សហការ​ណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​អន្លង់ត្នោត​និង​ប៉ុ​ស្ត៍​ក្បាល​ត្រាច​ជាមួយនិង​ប្រជា​ការពារ​ដេញតាម​ជនសង្ស័យ ដែល​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ប្រភេទ​ស្គុ​ប​ពី​ចំនួន​ពី​នាក់​គេចខ្លួន ទៅ​ភួ​មិ​ក្រឡាញ់​ឃុំ​ក្បាល​ត្រាច ហើយ​ជនសង្ស័យ​ទាំង​ពីនេះ​ព្យាយាម​បើក​ម៉ូតូ​រត់គេចខ្លួន​រហូត​ដល់​ចំនុច​ភ្នំ​ព្រះ វេលា​មោ​៉​ង​៦​និង​១៥​នាទី​យប់​កម្លាំង​លោក​ហត់​ស្ទើរ​ដាច់​ខ្ស​ល់​ទើប​ចាប់បាន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​។​​លោក អែម រុន អធិកា​3នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា​បុរស​ជនសង្ស័យ​ទាំង​ពីនេះ​ទី​១​ឈ្មោះ ហេង សំណាង អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភួ​មិ​ធ្លក ឃុំ​និង​ស្រុក​សួង ខេត្ត​ត្បូងឃ្មុំ​។ ទី​២​ឈ្មោះ ប៊ុន ឈី​ម អាយុ​៥១​ឆ្នាំមាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ វត្ថុតាង​មាន​ម៉ូតូ​ស្គុ​ប​ពីមួយ​គ្រឿង​ពណ៍​ឈាមជ្រូក​ស្លាក់​លេខ​សៀមរាប 1-N 74-43​។ លោក​បន្តថា​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៥ ជំនាញ​នគរបាល​ព្រណ្ម​ទណ្ឌ​ក៍បាន​សួរចម្លើយ​ជនសង្ស័យ​ទាំងពី​គេ​បាន​ឆ្លើយ​បំ​ភ្លើ​សកា​ពិត​ថា​ខ្លួន​មិនបាន​បោកប្រាស់​ទេ​គឺ​ពួកគេ​យកលុយ​ដុល្លា​មក​ដូរ​ពួកគេ​ទេ​។ ឯ​ជនរងគ្រោះ​ឈ្មោះ ឈ្មោះ ផេង គឹម​លាង អាយុ​៣៧​ឆ្នាំ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​ពីនេះ​បាន​យក​ដុល្លា​ក្រដាស់​២០​ដុល្លា​ខ្លែងខ្លាយ​មក​ទិញ​កាត​ទូរ​ទ័​ព្ទ​០៩៧​ចំនួន​មួយ​រៀលៗ​ពីស​ន្លឹ​ករូច​ក៍​អាប់​លុយ​ខ្មែរ​ទើប​ដឹងថា​ជា​ដុល្លា​ខ្លែងខ្លាយ​បុរស​ទាំងនោះ​ក៍​គេច​បាត់​ទើប​រត់​ទៅប្ដឹង​កម្លាំង​នគរបាល​ក៍​ដេញចាប់បាន​ពួកគេ លោក​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​ពីនេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ជាមួយ​វត្ថុតាង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចាត់កា​បន្ត​តាម​និតិ​វិធី​។​

សួ​ម​បញ្ជាក់ថា​ជន​ស​ង្ស័​ពី​នាក់​នេះ​ក្នុងនោះ​មាន​ម្នាក់​ត្រូវបាន​គេ​ដឹងថា​ធ្លាប់បាន​ដើរ​បោកប្រាស់​ដូ​ប្រាក់​ដុល្លា​ខ្លែងខ្លាយ​កាលពី​ឆ្នាំ​២០១៤​នៅឯ​ខេត្តបាត់ដំបង ដល់​ជនរងគ្រោះ​ជាច្រើន​នាក់​ហើយ​ឆ្នាំ​២០១៥​នេះ​ក៍បាន​លេចមុខ​មក​ម្ដងទៀត​ក៍​ត្រូវ​ចាប់បាន​តែម្ដង​៕