​​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ក្នុងចំណោម​បក្សពួក​៧​ដែល កាប់​ចាក់​គ្នា​ក្នុង​ពិធី​រាំ​ធុងបាស់​ ​នៅ​ស្រុក​ឆ្លូង​

0

ក្រចេះ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុងចំណោម​បក្ស​ពួកគេ​៧​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ស្រុក​ឆ្លូង ចាប់​ឃាត់​បាន​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​កំពង់​ឈើទាល ភូមិ​រលៀក ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ។​កា​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយ​តាប់ និង​ចាក់​គ្នា​បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​ស្លា​ប់ខ​ណះ​កំពង់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។​មន្ត្រីនគរបាល​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឆ្លូង បានអោយដឹងថា ហេតុ​ការ​នេះ​បានកើត​ឡើងខ​ណះ​ដែល​ជនសង្ស័យ​កំពង់​អង្គុយ​ផឹកស៊ី​ជុំគ្នា រាំ​ធុងបាស់​ក្នុង​ពី​ធី​ភ្ជាប់ពាក្យ​អ្នកភូមិ​ខាងលើ ប៉ុន្តែ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​ថា​ដើមហេតុ​បណ្តាលមកពី​អ្វី​នោះទេ ។សមត្ថកិច្ច​បន្ត​រថា ជនសង្ស័យ​មាន​គ្នា​ចំនួន​៧​នាក់ ដែលមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ដោយ​ជនសង្ស័យ​៥​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់​បាន ដោយឡែក​២​នាក់​ផ្សេងទៀត​ត្រូវបាន​រត់គេចខ្លួន​បាត់ ប៉ុន្តែ​សមត្ថកិច្ច​អាច​កំណាត់​មុខសញ្ញារ​បាន​ហើយ​កំពុង​ព្យាយាម​តាម​ចាប់ខ្លួន ។​jjជនរងគ្រោះ​មានឈ្មោះ ទូច តឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ដំបែរ ខេត្ត​ត្បូងឃ្មុំ ហើយ​ជនរងគ្រោះ​បាន​ស្លាប់​នៅតាម​ផ្លូវ​ខ​ណះ​កំពង់​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ហើយ​សាក​សព្វ​ត្រូវបាន​សាច់ញ្ញាតិ​ដឹកយក​ត្រ​ឡាប់​ទៅ​ស្រុក​វី​ញ ។ប​ច្ជុ​ប្បន្ន​នេះ​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្តោះ​អាស​ន្ត នៅ​អធិការ​រដ្ឋា​ន​ស្រុក​ឆ្លូង ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់កា​ទៅតាម​និតិ​វិធី​ច្បាប់ ។