​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៧​នាក់​ពី​ករណី​រក្សាទុក​ដឹក​ញ្ជូ​ឬ​ជួញដូរ សារធាតុ​ញៀន​នៅ​២​កន្លែង​ផ្សេងគ្នា​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប៖ កម្លាំង​អាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹក​ញ្ជូ​ន​ឬ​ជួញដូរ ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នៅ​២​កន្លែង​ផ្សេងគ្នា រួច​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ​តាមផ្លូវ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ឈ្មោះ អ៊ុំ ប៊ុនធឿន រកឃើញ​វត្ថុតាង​--------គ្រឿងញៀន​មួយចំនួន​រួច​បន្ត​នាំទៅ​យកឈ្មោះ​ម៉ាប់​និង​បក្សពួក​មួយចំនួនទៀត​នៅក្នុង​ផ្ទះ​បាន​សរុប​ប្រុស​ស្រី​ចំនួន​៧​នាក់ បញ្ជូនទៅ​តុលាការ ។​
​ ​ហេតុ​ការ​ណ៏​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅ​២​កន្លែង​ផ្សេងគ្នា​នេះ​ធ្វើឡើង​នៅ​រសៀល​រហូតដល់​យប់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ចំណុច សង្កាត់​ស្លក្រាម និង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​ដឹកនាំ​សម្របសម្រួល ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​។​ ​
លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់​មាន​ទី​១/​ឈ្មោះ អ៊ុំ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​លាបថ្នាំ មាន​ស្រុកកំណើត​ភូមិ​ស្គន់ ឃុំ​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន ភូមិ​វាល សង្កាត់​គោកចក​(​ជួញដូរ​)​ទី​២/​ឈ្មោះ ចាយ វណ្ណៈ ហៅ​ម៉ាប់​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​ធ្វើស្រែ​(​ជួញដូរ​និង​ជា​ម្ចាស់ផ្ទះ​) ស្រុកកំណើត​នៅ​ភូមិ​ទឹកជោ ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ ខេត្តreceived_1595363564058779បន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ទី​៣/​ឈ្មោះ ខុំ ចាន់នី ភេទ​ស្រី អាយុ​២២​ឆ្នាំ​មុខរបរ​ចាប់​ទឹកកក​នៅ​ខារ៉ាអូខេ​ហ្វី​លីង មាន​ស្រុកកំណើត ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​(​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​ទី​៤/​ឈ្មោះ វង់ ថុ​នា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​អ្នក​លេខ​ល្ខោន​តាម​ភូមិ ស្នាក់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​(​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) និង​ទី​៥/​ឈ្មោះ សាំង មករា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ដុត​នំ​នៅ​ហាង​ផ្ទះ​ស្រាស​ខ្មែរ​អង្គរ មាន​ស្រុកកំណើត​នៅ​ភូមិ​៣ ឃុំ​ស្មាញ់​មានជ័យ ស្រុក​ស្មាញ់​មានជ័យ ខេត្តកោះកុង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​(​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​និង​ទី​៦/​ឈ្មោះ ឡេង ដែ​ត​ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​មុខរបរ​រត់​តុ​នៅ​ហាង​ម៉ៃ​យូរ រស់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ (​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​និង​ទី​៧/​ឈ្មោះ ចន្ថា ស​ម្ភ​ស្ស ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​(​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) រួច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួមមាន​៖​ម្សៅ​គ្រើម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​ទម្ងន់​០,៤២​ក្រាម​,​ទូរ​សព្ទ័​ដៃ​៥​គ្រឿង​ព្រមទាំង​ឧបករណ៍​ច្នៃ​ជក់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី ៧​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ដោយ ខេង ឧ​ត្ត​ម----------------------