ស្រវឹង​បើក​ម៉ូតូ​បុក​គេ​របួស​តិចតួច​មិន​ដោះស្រាយ​រ៉ៃ​គេ​ថែម​ក្លាយជា​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​

0

​ខេត្តកំពង់ឆ្នាំង ៖ យុវជន​២​នាក់​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​តិចតួច​មិន​ដោះស្រាយបាន​ក្លែង​ជា​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ បន្ទាប់ពី​យុវជន​៣​នាក់​ស្រវឹងស្រា​ជិៈ​ម៉ូតូ​ទៅបុក​ម៉ូតូ​ស្ត្រី​រងគ្រោះ បណ្តាលអោយ​ដួល​ទាំងអស់គ្នា ហើយ​យុវជន​បង្ក​បាន​ព្យាយាម​លើក​ម៉ូតូ​ជិៈ​គេចខ្លួន តែ​ស្ត្រី​រងគ្រោះ​បាន​ស្រែកហៅ​អោយ​គេឯង​អោយ​​ជួយ​ចាប់​ម៉ូតូ​នោះ ត្រូវ​ក្រុមយុវជន​ទាំងនោះ​វាយ​ទៅលើ​អ្នក​ជួយ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ទៅ​អន្តរា​គម ហើយ​ត្រូវ​ក្រុម​ក្មេង​ទាំង​នៅ​តដៃ​និង​ច្រាន​ទ្រូង​មន្ត្រីនគរបាល​ចេញ​ទៀត សមត្ថកិច្ច​ក៏បាន​បន្ថែម​កម្លាំង​ចាប់​ជនសង្ស័យ​ទាំងនោះ​បាន​២​នាក់​ក្នុង ចំណោម​គ្នា​៣​នាក់​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ នៅមុខ​រោងចក្រ M.V ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​២​នាក់ ១.​ឈ្មោះ ស៊ឹម​សារិត អាយុ​២២​ឆ្នាំ មាន​ទីDSC07563លំនៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ឈ្មោះ​នេះ​សមត្ថកិច្ច​វាស់ ជាតិ​អាកុល ឃើញ ០,៨៨ និង​២.​ឈ្មោះ កែវ វាសនា អាយ​២២​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា និង​ជា​កម្ម​រោងចក្រ M.V ចំណែក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួនបាត់​។​មុនពេល​កើតហេតុ យុវជន​ឈ្មោះ ស៊ឹម សារិត បាន​បើក​ម៉ូតូ​ម៉ាក​ស៊ុ​ហ្សុ​យ​គី​ស្មាស់​រី​វ៉ូ គ្មាន​ស្លាក​លេខ ឌុប​ជនសង្ស័យ​ម្នាក់ទៀត​ក្នុង​ដំណើរ​ពី​កើតមក​លិច កាត់មុខ​រោងចក្រ M.V លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ទៅបុក​ម៉ូតូ​នារី​រងគ្រោះ​ឈ្មោះ សំ សោភី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បណ្តាលអោយ​រង​ការខូចខាត​បន្តិចបន្តួច​។​​ក្រោយពេល​កើតហេតុ ជនបង្ក​ទាំង​២​នាក់​បាន​ព្យាយាម​លើក​ម៉ូតូ​ឡើង​បំណង​ជិៈ​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវ​ស្ត្រី​រងគ្រោះ​ស្រែក​អោយគេ​ជួយ​ចាប់ ហើយ​ត្រូវ​អ្នកបើក​ម៉ូតូ​កង់​បី និង​មនុស្ស​មួយចំនួនទៀត​ជួយ​ចាប់​ក៏ត្រូវ ឈ្មោះ ស៊ឹម សារិត និង​បក្សពួក​ម្នាក់ទៀត​ដេញ​វាយ​អ្នក​ជួយ​គ្រប់គ្នា​។ បន្ទាប់មក​ឈ្មោះ កែវ វាសនា ទៀត​ដែល​ទើប​ចេញពី​រោងចក្រ បាន​មកជួយ​ជនបង្ក ធ្វើអោយ​ផ្អើល​ដល់​សមត្ថកិច្ច នគរបាល បាន​ចុះទៅ​អន្តរា​គម​ន៏ ហើយ​ជនសង្ស័យ​ខាងលើ​បាន​តដៃ​ជាមួយ​សមត្ថកិច្ច​ទៀត ទើប​សមត្ថកិច្ច​បន្ថែម​កម្លាំង​ចាប់បាន​ជនសង្ស័យ​បាន​២​នាក់ យកមក​កាន់​990អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ដោយ​ចោទ​បទល្មើស​២​ករណី គឺ​បង្ករ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយមាន​ជាតិ​អាកុល​ក្នុង​ខ្លួន​កំរិត​ខ្ពស់ និង​បង្ក​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ និង​រារាំង​សមត្ថកិច្ច​។​​ក្រោយពី​វាស់​ជាតិ​អាកុល និង​សាកសួរ​រួចហើយ សមត្ថកិច្ច​បាន​រកឃើញ​ឈ្មោះ​ស៊ឹម សារិត ជា​ជនបង្ក​មាន​ជាតិ​អាកុល​ខ្ពស់ បា​នស​ម្រ​ច​ឃុំខ្លួន​មួយ​យប់​ជា​បណ្តោះអាសន្ន នៅ​អធិការ​ដា្ន​ន​នគរបាល​ក្រុង ចំណែក​ឈ្មោះ កែវ វាសនា គ្រាន់តែ​ជា​អ្នក​ទៅ​ជួយ​ឃាត់ គ្មាន​ជាតិ​អាកុល​ក្នុង​ខ្លួន​សម​ត្ក​កិច្ច​បានសម្រេច​អោយ​ត្រឡប់ទៅផ្ទះ​វិញ ។​
​ ​ជនសង្ស័យ​ឈ្មោះ ស៊ឹម សារិត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​​បញ្ជូនទៅ​ស្នងការដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា​នេះ ពីបទ​បង្ក​ហឹ​ង្សា​លើ​សមត្ថកិច្ច​នគរបាល និង​អ្នក​ដៃ​ទៃ និង​បទ​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ស្ត្រី​រងគ្រោះ​៕