​អង្គភាព​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានទទួល​អំនោយ​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ​សុខ​ផល​

0

​ប៉ោយប៉ែត​៖អង្គភាព​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ​សុខ​ផល​អ​គ្គះ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ក្នុង​ពិធី​ចុះ​សួ​សុខទុក្ខ​ដល់​កងកម្លាំង​ក្នុង​អង្គភាព​ខាងលើ​ដែល​កំពុង​បំពេញការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សព្វថ្ងៃនេះ​ដែលជា​ហេតុ​មួយ​ក្នុងការ​លើកស្ទួយ​និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ខាងលើ​នោះ​។​
​ក្នុង​ចុះ​ដំណើរ​ចុះ​សួ​សុខទុក្ខ​នោះ គឺ​កើតឡើង​ម៉ោង​៤ ០០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៥​នេះ​នៅ​​ក្នុង​អង្គភាព​ប៉ុ​ស្ត៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ់ប៉ែត​តែម្តង​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ​សុខ​ផល​និង​មន្ត្រី​អមដំណើរ​សំខាន់ៗ​ជាច្រើន​នាក់​ទៀត​។​
​សូមបញ្ជាក់​ដែលថា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺជា​ច្រក​ដ៏​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវតែIMG_20150725_165711មាន​អង្គភាព​នគរបាល​អន្តោ​រ​ប្រវេ​ស​ន៏​ដែល​តម្រូវអោយ​មានការ​សហការ​ដ៏​សំខាន់​មួយ​ជាមួយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​អង្គភាព​ខាងលើ​នោះ​ត្រូវតែ​បំពេញបែបបទ​ឆ្លងដែន​ជូន​ពួកគាត់​ខាងលើ​នោះ​ដោយ​ខានមិនបាន​។​
​លោក​ស៊ីម​សំអាត មេ​ប៉ុស្តិនគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានបញ្ជាក់​ថា ដំណើរ​ចុះ​សួ​សុខទុក្ខ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ​សុខ​ផល​អ​គ្គះ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​នាពេលនេះ​ក្នុង​គោលបំណង​ពង្រឹងស្មារតី​ដល់​កងកម្លាំង​ដល​ម្បី​អោយមាន​ជំហរ​រឹងមាំ​ថែមទៀត​ក្នុងការ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ជាតិ​សា​ស៏​លោក​ស៊ីម​សំ​អារ​បាន​បន្តទៀតថា អង្គភាព​របស់លោក​គឺមាន​កម្លាំង​សរុប​ចំនួន​១០១​នាក់ ដែល​បាន​ចែកចាយ​ទីតាំង​សម្រាប់​បំពេញភារកិច្ច​ឈរជើង​តាម​គោលដៅ​គ្រប់​ចំ​នួ​លោក​បាន​បន្តទៀតថា​IMG_20150725_165527
​អំណោយ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ​សុខ​ផល អ​គ្គះ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ដែល​យកមកចែក​ដល់​អ​ង្គ​ភាព​របស់លោក​នៅពេល​នេះ​រួមមាន ទឹកប្រាក់​ចំនួន​៥​លាន​រៀល អង្ករ ចំនួន ២​តោន មី​២​កេះ​ធំ ទឹកត្រី​២០​យួ ទឹកស៊ីអ៊ីវ​២០​យួ ប៊ីចេង​២០​គីឡូ ទឹក​សុទ្ធ​១០​កេះ ខ្ទឹមសរ​២​បេ​ធំ ទៀតផង ។​​ក្នុងនោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ​សុខ​ផល អ​គ្គះ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​បាន​លើង​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ថា ច្រ​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺជា​ច្រក​ដ៏​សំខាន់​ទាក់ទិន​និង​បញ្ហា​សន្តិសុខ​ជាត​ដូច​ឆ្នេះ​មេ​ប៉ុ​ស្ត​នីមួយៗ​ត្រូវតែ​មានការ​ប្រ​ងុ​ប្រយ័ត​ខ្ពស់បំផុត​លោក​បាន​បន្តទៀតថា ប៉ូលិស​របស់​យើង​អាចមាន​សិទ្ធ​ចូលរួម​ក្នុង​ឆាកនយោបាយ​បាន​ក្រៅ​ម៉ោង​ធ្វើការ​តែ​ហាម​ស្លៀកពាក់​ឯកសណ្ឋាន​លោក​បាន​សំណូមពរ​អោយមាន​ការ​ពិ​ច​រា​ណា​ឡើងវិញ​ទាក់ទិន​ទៅ​និង​កា​ដាក​ប៉ូ​ស្ត​ត្រួតពិនិត្យ​នៅ​ចំ​កណ្តាលផ្លូវ​សា​ធា​រណះ​នោះ​គឺជា​រឿង​ខុសច្បាប់​ទាំងស្រុង​ហើយ​ហើយ​លោក​សុំអោយ​មេ​ប៉ូ​ស្តិ​ដែល​ប្រចាំការ​នៅទីនេះ​ឬ​នៅ​កន្លែង​ផ្សេង​មេត្តា​គិតគូរ​ឡើង​។​ IMG_20150725_160036