​បទល្មើស​ដាក់រ​បាំងសាច់​អួន​ជាង​មួយ​ពាន់​ម៉ែត្រ​ក្នុង​ឡូត៍​អភិរក្ស​ព្រែក​ថ្លាន់​ ​ឃុំ​កំពង់ព្រះ​គគីរ​គ្មាន​អ្នកណា​ចុះបង្ក្រាប​

0

​ខេត្តកំពង់ឆ្នាំង​៖​នៅក្នុង​រដូវ​បិត​នេសាទ​ដែលជា​រដូវ​ត្រី​ពង​កូន​នេះ នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ចំណុច​បឹង​ធំ​​ព្រែក​ថ្លាន់ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌ កើតមាន​បទល្មើស​ដាក់​របាំង​សាច់​អួន​ចាប់​ត្រី​ដោយ​ខុស​ច្បា ប់​ជាង​មួយ​ពាន់​ម៉ែត្រ មិន​ត្រូវបាន​អាជ្ញាធរ និង​ជំនាញ​ចុះបង្ក្រាប​នោះឡើយ បទល្មើស​នេះ​ត្រូវបាន​អ្នកកាសែត​មួយក្រុម​ស្រាវជ្រាវ​រកឃើញ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥​។​​ ​ប្រជា​នេសាទ​ក្រៅ​តំបន់​អភិរក្ស​បាន​និយាយ​អោយដឹងថា​៖​នៅ​ចំណុច​ខាងលើនេះ​ពួកគាត់​បាន​ឃើ​ញ​គេ​បើកកាណូត​ចេញចូល​លើកយក​ត្រី​ជិត​១​ខែ​មកហើយ និង​ត្រូវបាន​គេ​ដឹងថា​ជនល្មើស​ជា​ម្ចាស់​របាំង​ខាងលើនេះ​គឺជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។​DSC07501
​ ​ដោយឡែក​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ក៏បាន​អោយដឹង​ដែរ​ថា​៖​នៅ​ចំ​ណុ​​ច​ក្រា​លកោះ​ស្ទឹង​ពោធិ ក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ ក៏មាន​បទល្មើស​ដាក់រ​បាំងសាច់​អួន​ចាប់​ត្រី​រាប់រយ​ម៉ែត្រ​ផងដែរ ដែល​ពុំមាន​អ្នកណា​បង្ក្រាប​ឡើយ​។​
​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​និយាយ​បញ្ជាក់​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥ ថា​៖​លោក​ពុំ​ធ្លាប់​បានទទួល​ព័ត៌មាន​ពី​សង្កាត់​នេសាទ​ស្រុក​បរិបូរ​ណ៌​ថា​មាន​បទល្មើស​ក្នុង​តំបន់​អភិរក្ស នៅ​ចំណុច​ទាំង​២​ខាងលើ​នេះឡើយ ករណីនេះ​លោក​និង​បញ្ជារ​អោយ​មន្ត្រី​ខ​ណ្ឌ័ និង​មន្ត្រីសង្កាត់​ចុះទៅ​បង្ក្រាប​នៅ​ថ្ងៃស្អែក​នេះ​ជាបន្ទាន់ ដោយ​មិន​ទុកអោយ​កើតមាន​បែបនេះ​នៅក្នុង​តំបន់​អភិរក្ស​តទៅទៀត​នោះឡើយ​។​DSC07493
​ទាក់ទង​និង​បទល្មើស​ខាងលើនេះ​លោក ម៉ូត សៀង​ហេង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បរិបូរ​ណ៌​
​បាន​និយាយ​អោយដឹង​ដែរ​ថា​៖​ចំណុច​បឹង​ធំ​ខាងលើនេះ​មិន​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​នោះឡើយ ហើយ​លោក​ក៏​មិនបាន​ដឹងថា​មាន​បទល្មើស​នៅ​ចំណុច​នេះដែរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥​នេះ លោក​និង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ក្នុង​សង្កាត់​នេសាទ ចុះទៅពិនិត្យ​បើ​មាន​បទល្មើស​នេះ​មែន​លោក​នឹងធ្វើ​ការបង្ក្រាប​អោយអស់ ទោះបី​ស្ថិត​នៅក្រៅ​តំបន់​អភិរក្ស​ក៏ដោយ​។​ទាក់ទង​និង​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​វិញ មន្ត្រីជលផល​មួយចំនួន​បាន​លួចខ្សឹប​អោយដឹងថា​៖​ថ្នាក់លើ​មិនបាន​បើក​ផ្តល់​របប​ប្រេង​អោយ​តា​DSC07491
​ម​ខេត្ត​រយះពេល​៥​ខែ​មកហើយ ការចុះ​បង្ក្រាប់​បទល្មើស​កន្លងមក​គឺ​ត្រូវ​ជំពាក់​លុយ​ថ្លៃ​ប្រេង​គេ​រាប់លាន​រៀល មិនដឹងថា​ពេលណា​ថ្នាក់លើ​បើក​ប្រេង​របប​ប្រចាំខែ​អោយ​តា​មខ​ណ្ឌ័ តាម​ខេត្ត​វិញ​នោះទេ​។​ ​ប្រជាពលរដ្ឋ​ជា​ប្តី និង​ប្រពន្ធ​កំពុង​លើក​លប​ត្រី​កញ្ចុះ​តាម​របាំង​ដើម​ត្រែង ដែល​ពួកគាត់​បានដាក់​ខ្លី​​ៗ​ជាប់​ចំណុច​បឹង​ធំ ព្រែក​ថ្លាន់​ខាងលើនេះ បាន​និយាយ​អោយដឹងថា​៖​ប្តី​ប្រពន្ធ​លោក​រស់នៅ​ភូមិ​ដំណាក់​រាជ្យ ឃុំ​កំពង់ព្រះ​គគីរ បានមក​ធ្វើ​ចំការ​នៅ​ចំណុច​នេះ និង​ក៏បាន​ដឹង​ដែរ​ថា​ចំណុច​នេះ​គឺជា​តំបន់​អភិរក្ស​​ប៉ុន្តែ​ពួកលោក គ្រាន់តែ​បោះ​របាំង​ព្រួល​ត្រែង​ខ្លីៗ​ដាក់​លប​ត្រី​កញ្ចុះ​យក​ហូប​តែប៉ុណ្ណោះ តែ​ពួកលោក​ក៏​​បាន​បង់ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​អោយ​លោក​ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​ដែរ ទើប​ដាក់​របាំង​​ព្រួល​ត្រែង​ចាប់​ត្រី​បាន​នៅ​ចំណុច​នេះ​។​ ​ក្រៅពី​តំបន់​អភិរក្ស​ខាងលើនេះ នៅតាម​តំបន់​នេសាទ​មួយចំនួន​ក្នុងស្រុក​បរិបូរ​ណ៌ និង​ស្រុក​កំពង់​​លែង នៅក្នុង​រដូវ​បិត​នេសាទ​នេះ​ក៏មាន​បទល្មើស​ដាក់​របាំ​ង​សាច់​អួន​ចាប់​ត្រី​រាប់រយ​កន្លែង​ផងដែរ មិនត្រូវ​​បាន​គេ​បង្ក្រាប​នោះឡើយ មិនតែប៉ុណ្ណោះ​យើង​ឃើញ​មាន​កាណូត​ឈ្មួញ​ចុះ​ទិញ​ត្រី​តាម​របាំង​បទល្មើស​ទាំងនោះ​ជា​រៀងរាល់ថ្ងៃ​ទៀតផង មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ទប់ស្កាត់​ឡើយ​ដែលជា​ហេតុ ធ្វើអោយ​បទល្មើស​កាន់តែ​កើត​ច្រើនឡើងៗ​៕