​តំបន់សឹករង​កំពង់​ធំ​បានរៀបចំ​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​គ្រួសារ​ទ័ព​ជួបប្រទះ​ការលំបាក​ចំនួន​២៤​គ្រួសារ​

0

​កំពង់ធំ​=​ឯកឧត្ដម​ឧត្ដម​សេនី​យ៏​ត្រី​សោម​ស៊ុន​បាន​មានប្រសាសន៍ថា ដោយ​អនុវត្ដ​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ការនែនាំ​រប​ស់ ឯកឧត្ដម 11866438_1626238224290593_246248107263311829_nមេបញ្ជាការ​យោធភូមិភាគ​ទី​៤​នោះ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រ​ត្តិ​ប​ត្ត​ការ​សឹក​រង​កំពង់ធំ បានរៀបចំ​ពិធី ចែក​អំណោយ និង​សំណេះសំណាល ជាមួយនិង​ក្រុមគ្រួសារ​យោធិន​ដែល​ជួបនឹង​ការលំបាក​ចំនួន​២៤​គ្រួសារ​។​
ខ​ណះ​នេះដែរ​ឯកឧត្ដម ឧត្ដម​សេនី​យ៏​ត្រី សោម ស៊ុន បាន​មានប្រសាសន៍​ផ្ដែផ្ដាំ​និង​កោតសរសើរ ចំពោះ​គ្រួសារ​ទ័ព​ទាំងអស់​ថា ថ្វី​ត្បិត​ប្រពន្ធ​មិនបាន​បំពេញការងារ​ដូចជា​ស្វាមី​ជា​កងទ័ព តែ​ជា​អ្នក​ជួយ​លើ​កម្លាំងចិត្ដដ​ល់​ស្វាមី បង្ក​លក្ខ​ណះ​សព្វបែបយ៉ាង​ជួយ​មើលថែ សុខភាព​ស្វាមី ជូន​កូនៗ​ទៅ​សាលារៀន​និង​ផ្គត់ផ្គង់​ជី​ភាព​ក្រុមគ្រួសារ​ដែលជា​ការផ្ដល់​ភាពកក់ក្ដៅ​ដល់​ស្វាមី​ដែល​កំពុង​បំពេញភារកិច្ច​ហើយ​ក្រុមគ្រួសារ​កងទ័ព​ជួប​ការលំបាក​ទាំងនោះ​សុទ្ធសឹងតែ​ជា​អ្នក​មក​រួមរស់​ជាមួយ​ស្វាមី​ក្នុង​ទីតាំង​បន្ទាយ ហូបចុក​ជាមួយ​ស្វាមី​។​11855727_1626238160957266_2250084692254210382_n
​ចុងក្រោយ​បាន​ផ្ដាំផ្ញើ​ឲ្យ​គ្រួសារ​យោធិន​ទាំ​អស់​ត្រូវ​ចេះ ច្នៃប្រឌិត​រិះរក​គ្រប់​វិធី​ក្នុង​ការដាំ​បន្លែបង្ការ​ដែលជា​លក្ខ​ណះ​ធម្មជាតិ ចិញ្ចឹមសត្វ និង​បង្កើត​មុខរបរ ដើម្បី​ជួយ​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរឡើង កុំ​ទុក​ឪ​កាស​ឲ្យ​ទំនេរ​ឥតប្រយោជន៍​។ ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្ដម​ឧត្ដម​សេនី​យ៏​ត្រី សោម ស៊ុន បានផ្ដល់​អំណោយ ជូន​គ្រួសារ​ដែល​ជួប​នី​ង​ការលំបាក​ទាំង​ចំនួន​២៤ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ជំ​នួន​២៥​គីឡូក្រាម មី​១​កេស និង​ថវិកា​ចំនួន​៦០០០០​មុ​ឺ​ន​រៀល ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ចំពោះមុខ អំណោយ​ទាំងនេះ​បាន​ពីរ​ការជួយឧបត្ថម្ភ​ម​មកពី ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន ដែលជា​អគ្គស្នងកា​នគ​ល​បាល​ជាតិ ដែលជា​ថវិកា​ចំនួន​២​លាន​រៀល និង​ឯកឧត្ដម អ៊ុត សំអន អភិបាលខេត្ដ​កំពង់ធំ និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ដ ឧបត្ថម្ភ អង្ករ ចំនួន​៥០០​គីឡូក្រាម​។ ប៊ុន​រិទ្ធី​
11831764_1626238277623921_259183561015708943_n11880422_1626238254290590_1016882360633433115_n11221458_1626238120957270_1355579633950103866_nImage56