ស្ត្រី​ជា​ជន​វិកល​ច​រឹក​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ថ្នាល់​ជាតិ​លេខ​៥​ទំនងជា​គ្រោះថ្នាក់​ចរាចរណ៍​

0

ខេត្តបន្ទាយមានជ័យ​​នៅវេលា​ម៉ោង​១២​យប់​ថ្ងៃ​ទ​២០​ខែសីហា​ឆ្នាំ​២០១៥​នគ​បាល​មួយក្រុម​បាន​ប្រទះឃើញ​សព​ស្ត្រី​ជា​ជនអនាថា​ម្នាក់​បាន​ដេកស្លាប់​នៅលើ​ថ្នាល់​ជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​បើតាម​ការអះអាង​រប​ស់ស​មិត្ត​កិច្ច​បាន​និយាយថា​ស្ត្រី​ជា​ជនអនាថា​ដេកស្លាប់​នៅលើ​ថ្នាល់​ជាតិ​លេខ​៥​នេះ​ទំនងជា​រថយន្តបុក​ស្លាប់​ទើប​បូលីស​ចរាចរណ៍​ដឹក​សព​យកមក​តម្កល់ទុក​នៅ​វត្ត​ស្វាយ​ចាស់​ដើម្បី​ស្វែងរក​សាច់​ញ្ញា​ត្តិ​។​នគ​បាល​ចរាចរណ៍​បាន​និយាយ​បន្តទៀតថា​ភិនភាគ​នៃ​សព​មាន​កំពស់​ប្រហែល​១.៥០​ម៉ែត្រ​សំ​បុល​ខ្មៅ​ស្រអែម​ស្លៀកពាក់​អាវ​មាន​ព៌​ណ​ខ្មៅ​លាយ​ក្រហម​ខោ​ខូ​ប៊​យ​ព៌​ណស​លាយ​ខ្មៅ​។​នគ​បាល​ធ្វើការ​ពិនិត្យ​បាន​និយាយថា​មាន​ស្នាក​ស្នាម​នៅលើ​ក្បាល​ដៃ​និង​ដងខ្លួន​ជាច្រើន​ទៀត​គេ​ពុំ​ដឹងថា​សព​នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រឺ​ក៍​ករណី​អំពើ​ឃាតកម្ម​រឺ​ក៍​យ៉ាងណា​នោះទេ​។​ចំណែក​លោក​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្ត​វិញ​បាន​និយាយថា​លោក​មិនទាន់​ឲ្យ​ធ្វើការ​បូជាសព​នេះ​ទេ​ព្រោះ​ចាំ​លោក​ធ្វើការ​ពិនិត្យ​សព​នេះ​សិន​ព្រោះ​សព​នេះ​មាន​ករណី​អា​ថ៍កំ​បាំង​ច្រើន​មិនទាន់​ដឹងថា​ករណី​ឃាតកម្ម​រឺ​ក៍​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​។​ក្រោយពី​បានធ្វើ​ការចុះផ្សាយ​អំពី​សព​ស្ត្រី​អនាថា​ដេកស្លាប់​នៅលើ​ថ្នាល់​ជាតិ​លេខ​៥​លើ​សា​ព៌​ត័​មាន​ហើយ​រួចមក​បើ​បងប្អូន​ណា​ឃើញ​សព​ដូច​រៀបរាប់​ភិនភាគ​ខាងលើ​សូម​ទាក់ទង​ទៅ​នគ​បាល​ចរាចរណ៍​ដើម្បី​យក​សព​ទៅ​បូជា​តាម​ប្រពៃណី​៕image image (1)