មូលនិធិ​សប្បុរស​នៃ​ជនរួមជាតិ​ស្វី​ស​ចំនួន 65,000$ និង​ថវិកាបដិភាគ​ស្ម័គ្រចិត្ត​ចំនួន 4,000$ បន្ថែមទៀត របស់​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយស្រី បាន​នាំមក​នូវ​ការបើក​ការដ្ឋាន​សាងសង់​មណ្ឌល​សុខភាព​នៃ​ឃុំ​រុន​តា​ឯក​

0

 ​ខេត្តសៀមរាប៖ នៅ​ចុង​ស​ប្តា​ហ៏ ខែសីហា ឆ្នាំ​២០១៥​នេះ គេ​ឃើញ​មានការ​ជួបជុំរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជនបទ​នៃ​ឃុំ​រុន​តា​ឯក ក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាមួយនឹង​ចាស់ព្រឹទ្ធាចារ្យ ព្រមទាំង​មានការ​និមន្ត​ចូលរួម​ពី​AA307001.MXF.Still001សំណាក់​ព្រះសង្ឃ​ផងដែរ ក្រោម​ទិដ្ឋភាព​ដ៏​សាមញ្ញ​មួយ​នៃ​ការរៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​មណ្ឌល​សុខភាព​មួយកន្លែង ជាមួយនឹង​គម្រោង​ថវិកា 69,000 $ ដែល​ក្នុងនោះ រួមមាន​មូលនិធិ​សប្បុរសធម៌​នៃ​ជនរួមជាតិ​ស្វី​ស តាមរយៈ​លោក សាលា អង់​រី​កូ ចំនួន 65,000 $ និង ថវិកាបដិភាគ​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ប្រមាណ 4,000 $ បន្ថែមទៀត ។
នេះ ! បើតាម​ការ​ឲ្យ​ដឹង​របស់លោក ថាប់ សារ៉ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី ដែល​បាន​ថ្លែងប្រាប់​ប្រជាជន នៅក្នុង​ឱកាស​បើក​ការដ្ឋាន​នោះ ។ លោក ថាប់ សារ៉ន ក៏បាន​ឲ្យ​ដឹង​បន្ថែមទៀត​ដែរ​ថា ៖ នៅក្នុង​ចំណោម​បណ្តា​ឃុំ​ទាំង​៦ របស់​ស្រុក​បន្ទាយស្រី ឃុំ​រុន​តា​ឯក គឺជា​ឃុំ​ប្អូន​ពៅ​គេ ដែល​បានទទួល​ការសាងសង់​មណ្ឌល​សុខភាព និង​មានន័យថា ក្រោយពី​ការសាងសង់​មណ្ឌល​សុខភាព​មួយ​នេះ​រួចរាល់​ជា​ស្ថាពរ ស្រុក​បន្ទាយស្រី មាន​មណ្ឌល​សុខភាព​គ្រប់​ឃុំ​ហើយ តាម​ផែនការ​កំណត់​របស់​រា​ជ​រដ្ឋាភិបាល ។ លោក​បាន​បន្ត​បញ្ជាក់ទៀតថា ការកសាង​បង្កើត​មណ្ឌល​សុខភាព​ឃុំ​រុន​តា​ឯក​នេះ គឺ​ត្រូវបាន​ការគាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា និង​មាន​កិច្ចសហការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ផងដែរ ។ មណ្ឌល​សុខភាព​ទាំង​៦​របស់​ស្រុក​បន្ទាយស្រី ចំនួន​២​កន្លែង​ជា​អំណោយ​របស់​អង្គការ​ភ្លែ​ន​កម្ពុជា ចំនួន​៣​កន្លែង​ទៀត កសាងឡើង​ដោយ​មូលនិធិ​សង្គម និង​មួយកន្លែង​ចុងក្រោយ​នេះ គឺជា​អំណោយ​របស់​មូលនិធិ​សប្បុរសធម៌ នៃ​ជនរួមជាតិ​ស្វី​ស តាមរយៈ លោក សាលា អង់​រី​កូ ។
លោក សាញ់ សុធា​រ៉ា ដែលជា​ទីប្រឹក្សា​របស់លោក សាលា អង់​រី​កូ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​លោក សូរ សុន អភិបាលស្រុក​បន្ទាយស្រី ដែល​បាន​ជួយ​ចលនា​ស្ម័គ្រចិត្ត​នៃ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ចូលរួម​បដិភាគ ដោះស្រាយ​ការរក​ទីតាំង ការចាក់ដី ការ​ធើ្វ​របង​ជាដើម ក្នុង​ស្មារតី​សាមគ្គីភាព ដើម្បី​បង្កើតឡើង នូវ​សមិទ្ធផល​រួមមួយ ប្រយោជន៍​បានផ្តល់​សេវា​សុខាភិបាល​សាធារណៈ​នៅ​មូលដ្ឋាន ។ លោក​ថា វា​ពិត​ជាមាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ខ្លាំងណាស់ សម្រាប់​ការចាប់បដិសន្ធិ មណ្ឌល​សុខភាព​មួយ​នេះ ។
លោក សាញ់ សុធា​រ៉ា បាន​បង្ហាញថា ៖ មូលនិធិ​សប្បុរសធម៌​នៃ​ជនរួមជាតិ​ស្វី​ស ដែល​បានផ្តល់​ឲ្យ​តាមរយៈ លោក សាលា អង់​រី​កូ សម្រាប់​ការសាងសង់​មណ្ឌល​សុខភាព​នៅ​ឃុំ​រុន​តា​ឯក​នេះ វា​គឺជា​ចំណែក​មួយ នៅក្នុង​គម្រោង​មូលនិធិ​សប្បុរសធម៌​នៃ​ជនរួមជាតិ​ស្វី​ស ប្រមាណ​ជា 255,000 $ ដែល​លោក សាលា អង់​រី​កូ បាន​អំពាវនាវ​ស្វែងរក​សម្រាប់​ឆ្នាំ​២០១៥ ក្នុងការ​ផ្តល់​ជួយ​ដល់​ខេត្តសៀមរាប និង​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​សមិទ្ធផល​ដែល​បាន​កសាង​រួច និង​បានដាក់​ឲ្យ​ដំណើរការ​រួមមាន អាគារ​សិក្សា ៣​ខ្នង ស្មើនឹង ១៤​បន្ទប់ ! មណ្ឌល​សុខភាព​រុន​តា​ឯក កំពុងដំណើរការ​សាងសង់ និង​អាគារ​ពេទ្យ​ចំនួន​២​អាគារ​ទៀត កំពុង​ត្រៀម​ដំណើរការ​សាងសង់ គឺ​អាគារ​សមធម៌ សម្រាប់​ទទួល​សេវា​ព្យាបាល​ជម្ងឺ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មន្ទីរពេទ្យបង្អែក​សូទ្រនិគម ខេត្តសៀមរាប និង អាគារ​សម្ភព រោគ​ស្ត្រី ១​ខ្នង​ទៀត ជា​គម្រោង​សាងសង់​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។
ជាមួយ​ការបើក​ការដ្ឋាន​នេះ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​និយាយ​បញ្ជាក់​តាម​ទូរស័ព្ទ ថា ៖ ការដ្ឋាន​សាងសង់​មណ្ឌល​សុខភាព​ឃុំ​រុន​តា​ឯក គឺជា​ការធ្វើដំណើរ​មួយ​ជំហាន​ទៀត នៃ​ការអនុវត្ត​ផែនការ​កសាង​មណ្ឌល​សុខភាព ( ១​ឃុំ ត្រូវមាន​មណ្ឌល​សុខភាព​ចំនួន​១​កន្លែង ) ឆ្ពោះទៅរក​គោលនយោបាយ​ផ្តល់​សេវា​សុខភាព​សាធារណៈ មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ ។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ការកសាង​មណ្ឌល​សុខភាព​នេះ​រួច ខេត្តសៀមរាប​មាន​មណ្ឌល​សុខភាព​ចំនួន ៩០​ឃុំ / ១០០​ឃុំ ហើយ​នៅក្នុង​ចំណោម​មណ្ឌល​សុខភាព​ដែល​បាន​កសាង​រួចហើយ​ចំនួន ៩០ ឃុំ គឺមាន​មណ្ឌល​សុខភាព​ចំនួន ១៤​កន្លែង ដែលជា​អំណោយ​របស់​មូ​និ​ធិ​សប្បុរសធម៌​នៃ​ជនរួមជាតិ​ស្វី​ស តាមរយៈ លោក សាលា អង់​រី​កូ ។
លោក​ប្រធាន​មន្ទីរ​សុខាភិបាល បាន​ថ្លែង​នូវ​ចំណាប់​ប់​អារម្មណ៍​ថា ៖ វា​មាន​ប្រយោជន៍​ច្រើនណាស់ សម្រាប់​ការបង្កើតឡើង​នូវ​មណ្ឌល​សុខភាព​គ្រប់កន្លែង​នៅ​មូលដ្ឋាន​ឃុំ ពិសេស​គឺ​បណ្តា​ឃុំ​ជនបទ ហើយ​អ្វីដែល​យើង​ចាប់​យកបាន​មុនគេ គឺ​ការ​កាត់​ប​បន្ថយ ការ​សម្រាលកូន​នៃ​មាតា​តាម​ផ្ទះ ដោយ​ឆ្មប​បូរាណ គ្មាន​ជំនាញ មិនបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់បំផុត ទាំង​សុខភាព ជីវិត​របស់​ម្តាយ និង ទារក ៕ AA308401.MXF.Still001