​រថយន្ត​យី​ឌុប​បើក​គៀ​ប្រអប់​ភ្លើង​ដាច់​ខ្ទេច​សមត្ថកិច្ច​ឃាត់​ស្ទះផ្លូវ​មួយ​ព្រឹក​

0

1 ​ភ្នំពេញ រថយន្ត​យី​ឌុប​មួយគ្រឿង​ដែល​ដឹក​ក្រណាត់​និង​ខោអាវ​ជជុះ​ដើម្បី​មក​ដាក់បញ្ចូល​ឃ្លាំង​ដែលមាន​ទីតាំង​ឋិត​នៅ​ឃ្លាំង​លេខ​១៣០​ឋិត​តាម​បណ្តោយ​ផ្លូវ​លេខ​៤០៨​ក្រុម​២០​ភូមិ​៣​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។ រថយន្ត​បង្ករ​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​យី​ឌុប​មា​៉​ក fuso​ត​ទ្រុង ពណ៌​ខៀវ មិនមាន​ស្លាក​លេខ​រថយន្ត​នេះ​ជា​រថយន្ត ក្រុម​ហុ​៊​ន​អង្គភាព រថយន្ត​ង​៧០ ចំណែក​តៃកុង ឈ្មោះ លួ​ន វីត​អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​អង្គភាព​ង ៧០​ចំណែក​បង្គោល​ភ្លើង​ដែល​ខូចខាត​គឺ​បង្គោល លេខ​៧១៦a​នៅមុខ​ផ្ទះ​លេខ​៤១​អាបាន​បែកបាក់​ខ្ទេចខ្ទី​អស់​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​តៃកុង លួ​ន វីត និយាយថា ដំបូង​រូបគាត់​បញ្ឈរ​រថយន្ត​នៅមុខ​ឃ្លាំង​លេខ​១៣០​ឯ​ណ្ណោះ​ទេ​ដើម្បី​ឲ្យ​កម្មករ​លើក​ជញ្ជូន​ក្រណាត់​និង​ខោអាវ​បញ្ចូល​ឃ្លាំង​លុះ​លើក​ជិត​អស់​សំរាក​ហូបបាយ​ត្រូវ​ម្ចាស់​ឃ្លាំង​បាន​ឲ្យ​រថយន្ត​ខិត​មក​ខាងមុខ​បន្តិច​ខ​ណះ​នោះ​តៃកុង​រថយន្ត​បាន​ឡើង​បញ្ជា​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន្័​ក៏​ជ្រុល​ទៅបុក​ប្រអប់​ភ្លើង​តែម្តង​ក្រោយ​កើតហេតុ​អា​ជ្ញ​ធរ​អ​គី្គ​ស​នី​បានមក​ទូទាត់​សំណង​ប្រមាណ​១០០​ដូ​ល្លា​ដើម្បី​បញ្ចប់​បញ្ហា ។​

ទាក់ទិន​និង​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ជុំវិញ​កន្លែងកើតហេតុ​បាន​និយាយ​រិះគន់ថា​មន្ត្រី​អគ្គីសនី​និង​មន្ត្រី​ទទួលបន្ទុក​ខ្សែកាប​ល៌​មិនសូវ​យកចិត្តទុកដាក់​និង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​នោះទេ​ឲ្យ​តែមាន​បញ្ហា​ខ្សឹបៗ​ស្ងាត់ៗ​យកលុយ​ទៅ​បាត់​ទុក​ឲ្យ​ទ្រព្យសម្បតិ្ត​រដ្ឋ​ខូច​ចោល​ទទេៗ​៕01 03 02