អាជ្ញាធរខេត្ត ចុះ​ពង្រឹងកម្លាំង​សមត្ថកិច្ច​ការពារ​ដែន​ឡូត៍​អភិរក្ស​ធនធាន​ជលផល​ទាំង​៧​កន្លែង​

0

​កំពង់ឆ្នាំង​៖​ ​លោក​បណ្ឌិត ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត និង​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ បាន​ចុះ​ពង្រឹងកម្លាំង​ចំរុះ​ទាំងអស់​ដែល​បាន​ឈរជើង​ការពារ​តំបន់​ឡូ​តិ​អភិរក្ស​ធនធាន​ជលផល​ចំនួន​៧​កន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុង​គោលបំណង​ថែរក្សា​អោយបាន​មច្ឆា​ជាតិ នៅក្នុង​ដែន​អភិរក្ស​អោយមាន​និរន្តរភាព និង​លុបបំបាត់​នូវ​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​តំបន់​អភិរក្ស​។ ការចុះ​ពិន​ត្យ និង​ពង្រឹងកម្លាំង ក៍បាន​ការដាក់​សញ្ញា​សំគាល់​ដែន​អភិរក្ស​ផងដែរ នៅ​ចំណុច​ឡូត៍​អភិរក្ស​លេខ​៤ ស្ថិតក្នុង​ភូមិ​ជ្រោយ​បបុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែលមាន​ការចូលរួម​ពី មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ជលផល និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​។​
​ ​នៅក្នុងពេល​ចុះ​ពិនិត្យ និង​ពង្រឹងកម្លាំង​ការពារ​នេះ លោក​បណ្ឌិត ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ថា​៖ យោងតាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិវា​មច្ឆា​ជាតិ​កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង គឺ​សម្តេច​ចង់អោយ​អ្នកមាន​កាតព្វកិច្ច​ទាំងអស់ រាប់ទាំង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​នេសាទ​ទាំងឡាយ​ដែល​កើតមាន​ក្នុង​ដែន​អភិរក្ស និង​រក្សា​អោយបាន​នូវ​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​គ្រប់កន្លែង ជាពិសេស គឺ​ទប់ស្កាត់​ការកាប់បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹក​អោយបាន​គង់វង្ស​។ លោក​បណ្ឌិត​បាន​បន្តថា ប្រសិនបើ​លោក​រកឃើញថា អ្នក​ដែលមាន​ភារកិច្ច​ការពា​រ​ដែន​អភិរក្ស​បែរជា​បង្កើត​បទល្មើស​ក្នុង​ដែន​អភិរក្ស​ដែល​ខ្លួន​ទទួលខុសត្រូវ​នោះ នឹងត្រូវ​ទទួលទោស​តាមច្បាប់ និង​មិន​អនុគ្រោះ​អោយបាន​ឡើយ​។​
​ ​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​បាន​ថ្លែងថា​៖ ខេត្តកំពង់ឆ្នាំង​មាន​ដែន​នេសាទ​លាតសន្ធឹង​ចាប់ពី​ក្បាលកោះ​លង្វែក​ស្រុក​កំពង់ត្រឡាច រហូតដល់​តំបន់​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​មាន​បណ្តោយ​ប្រវែង​១១០​គម​។ ក្រៅពីនេះ​ភូមិសាស្ត្រ​នៃ​ព្រៃ​លិច​ទឹក​មាន​មាន​ទំហំ​ជិត​៩​ម៉ឺន​ហិកតា​ដែលជា​ដែន​ជំរក​មច្ឆា​ជាតិ​ដ៍​សំខាន់​។ ក្នុងនោះ​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​តំបន់​ការពារ​មាន​ទំហំ​សរុប​ជាង​៧​ម៉ឺន​ហិកតា ដែល​បច្ចុប្បន្ន​បាន​ចែកជា​តំបន់​អភិរក្ស​៧​ឡូត៍ កន្លែង​អភិរក្ស​ជលផល​របស់​សហគម​ន៍​មាន​៤១​កន្លែង និង​ជម្រក​ត្រី​សហគមន៍​មាន​២៣​កន្លែង​៕( DSC00486 DSC00482 9966