​ ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្រុក​ស្ទោង​ចូលរួម​គ្រួសារ​សព​អតីតយុទ្ធជន​

0

​កំពង់ធំៈ លោក​វរសេនីយ៍ទោ​យ៉ង សំ អធិការនគរបាល​ស្រុក​ស្ទោង​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន កម្ពុជា​ស្រុក​ស្ទោង ព្រមទាំង​ក្រុមការងារ​ស្ថិតក្នុង​គណកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្រុក​ស្ទោង​ព្រមទាំង​សប្បុរសជន និង​ព្រះសង្ឃ បាន​នាំយក​ថវិការ​ចំនួន​73​មឺ​ន អង្ករ​50kg និង​សំភារៈ​មួយចំនួន យកទៅ​ចូលរួម​បុណ្យសព គ្រួសារ​អតីតយុទ្ធជន​កាលពី​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦​។​
​តាម​ការ​ឲ្យ​ដឹង​ពី លោក វរៈសេនីយ៍ទោ​យ៉ង សំ អធិការនគរបាល​ស្រុក​ស្ទោង​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន កម្ពុជា​ស្រុក​ស្ទោង បា​ឲ្យ​ដឹងថា សព​ដែល​បាន​ពលី​ឈ្មោះ​គុយ បី ភេទ​ស្រី អាយុ​66​ឆ្នាំ ដែល​បាន​មរណៈភាព កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៣.០០​នាទី ដោយ​ជំងឺ​រលាក​សន្លាក់ នៅ​ភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ៕
​សាច់ញ្ញាតិ​ក្រុមគ្រួសារ​សព បាន​អគុណ​ចំពោះ​គណៈកម្មការ​សមាគមន៍ អតីតយុទ្ធជន ដែល​បានគិត​គូរ​ដល់ ទុក្ខ​ធុរៈ ព្រមទាំង​នាំយក​អំណោយ​និង​ស​ម្ពា​រៈ ចែកជូន​ដល់ គ្រួរ​សារ​របស់​ខ្ញុំបាទ ដែល​បានធ្វើ​ឲ្យ​គ្រួសារ​របស់​យើងខ្ញុំ​មាន​ភាពជឿជាក់ និង​រំភើប នៅពេលដែល​បានឃើញ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ មានការ​ចុះសួរសុខទុក្ខ ដល់​អតីតយុទ្ធជន និង​សូម​អគុណ​យ៉ាងខ្លាំង​បន្ថែមទៀត​។​
​លោក វរៈសេនីយ៍ទោ​យ៉ង សំ ប្រធាន​សមាគមន៍​អតីតយុទ្ធជន កម្ពុជា​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា ដោយ​យោងតាម​ការចង្អុល​បង្ហាញ​ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​មានការ​ណែនាំ​ពី ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ឲ្យ​ជម្រុញ​ឲ្យ​តាម​មូលដ្ឋាន មានការ​យកចិត្តទុកដាក់​បំផុត ចំពោះ​ក្រុមគ្រួសារ​អតីតយុទ្ធជន និង​គ្រួសារ​ចូល​និវត្ត និង​ជនពិការ ដោយបាន ផ្តោតទៅលើ​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ភាពខ្វះខាត ដែល​ប្រឈម និង​សុំ​ឲ្យ​មានការ​ចុះជួយ​តាម លទ្ធភាព និង​ផ្សាភ្ជាប់​ចំណងមិត្តភាព​រវាង​អតីតយុទ្ធជន ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍​ខ្លះ​ដើម្បី​ជា​ផលប្រយោជន៍​អនុវត្តន៍​នៅក្នុង​សង្គម​។​

​ដោយ ប៊ុន រដ្ឋា

photo_2016-01-19_10-37-26 photo_2016-01-19_10-37-18 photo_2016-01-19_10-37-15 photo_2016-01-19_10-37-11 photo_2016-01-19_10-36-58