ជនសង្ស័យ​៤​នាក់​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

0

កំពង់ធំៈ លោក ហែម សំអាង មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ដឹកនាំ​កំលាំង​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ ពាក់​ព័​ន្ឋ​​ប្រើប្រាស់​គ្រឿងញៀន ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ធំ ។​

​ការចុះ​បង្ក្រាប​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ធ្វើឡើង​នៅ ឃ្លោងទ្វា ក្លឹប​អ៊ី​វ៉ូ ស្ថិតនៅ​ក្នុងភូមិ កំពង់ធំ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ សមត្ថកិច្ច​បាន​រឹបអូស​បាន ម៉ូតូ​២​គ្រឿង ថ្នាំញៀន ៣​កញ្ចប់​តូច និង​ជនសង្ស័យ​ទី​១​ឈ្មោះ ឃាន វណ្ណ​សាក់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​ជា​សិស្ស​វិទ្យាល័យ​កំពង់ធំ ថ្នាក់​ទី​១០B រស់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំទី​២ ផល សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​៣ ឈ្មោះ ឌុ​ច ចាន់​លីដា ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៤​ឈ្មោះ សុ​ត ផា​រិ​ទ្ធ ប្រុស អាយុ ២៩ ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ ព្រៃ​ពន្លិច សង្កាត់ អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រោយពី​សាកសួរ​ដើមហេតុ​រួចមក និង​ធ្វើ​កំណត់ហេតុ នៅ​សាលាដំបូង​ខេត្តកំពង់ធំ នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ គឺ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤​នាក់ គឺជា​ជនរងគ្រោះ​ដោយសារ​ឥត​ទ្ធិ​ពល​នៃ​គ្រឿងញៀន ដោយមាន​ជន​មិន​ស្គាល់មុខ បាន​ញ៉ុះ​ញ៉​ង់ ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ក្នុងនោះ​មាន​សិស្ស​កំពុងតែបន្ត​ការសិក្សា​ផងដែរ ហើយ​បាន​អប់រំ​ណែនាំ ដើម្បី​ឲ្យ​ចៀស​ផុតពី​គ្រឿងញៀន បញ្ឈប់​ការពាក់​ព័​ន្ឋ និង​គ្រឿងញៀន ដោយ​ធ្វើ​កិច្ចសន្យា​ប្រគល់​ឲ្យ​អាណាព្យាបាល​បញ្ជូនទៅ​មណ្ឌល់​កែប្រែ បន្សាប​គ្រឿងញៀន ។​
ដោយ ប៊ុន រដ្ឋា

IMG-20160119-WA0030 IMG-20160119-WA0028 IMG-20160119-WA0023 IMG-20160119-WA0022