​ ​អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​២​នាក់​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​

0

​ខេត្តបន្ទាយមានជ័យ​៖​​​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក អនុ​សេនីយ៍ ទោ សរ​សុភ​ត្រា មេបញ្ជាការរង​និង​ជា​ប្រធាន​ស្នាក់ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត នៅវេលា​ម៉ោង​១​ថ្ងៃ​នៅ​ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០១៦ ចុះ​ល្បាត​នៅ​ចំណុច​សំណង់​ហ្គូ​ត​ឡាក់ ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សា​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​កំពុង​នាំគ្នា​លួច​ប្រើប្រាស់​គ្រឿងញៀន​និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​១​ថង់​តូច​ស្មើ​និង​០.២០​ក្រាម ទូរស័ព្ទដៃ​ចំនួន​១​គ្រ៉ឿ​ង​បំពង់​សំរាប់​ជក់​មួយ ចំនួន​ធំ​ហើយ​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​photo_2016-01-22_13-26-14
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​១/​តាន់ គឹម​ឡូ​វ ភេទ ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​រស់នៅក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/​ឈ្មោះ​សុភា​ន វ៉ាន់ដា ហៅ​(​អា​ខៀវ​)​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​កម្មករ រស់នៅ​ក្នុងភូមិ ប្រជា​ធម្ម សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​photo_2016-01-22_13-26-18
​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បានបញ្ជាក់​ទៀតថា​ក្រោយពី​អាវុធហត្ថ​សាកសួ​រួចមក​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​ទិញ​គ្រឿង​ញៀ​ម​យក​ជក់​ពិតប្រាកដ​មែន​។​ដោយមាន​វត្ថុតាង​និង​មាន​ចម្លើយសារភាព​ផង​នោះ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ត្រូវបាន​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅ​តាន​ផ្លូវច្បាប់​៕​ដោយ​:​ឃិន គ​ន្ធា​