ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទី​កាន់​តុលាការ ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​គ្រឿងញៀន​

0


​ខេត្តសៀមរាប នៅ​មោ់ង​១៥​និង​០០​នាទី​ក្នុង​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៦​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជា​​មួយ​កំ​ម្លាំ​ង​អធិការ​ស្រុក​ក្រ​ទ្បា​ញ់ បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​បទល្មើស​រក្សាទុក​និង​ប្រើប្រាស់​​ដោយ​ខុសច្បាប​នៅ​សា​ធាតុ​ញៀន នៅ​ចំណុច​អូ​ខេ​ម្លប់​ស្វាយ​ភូមិ​កំពង់​ថ្កូវ​២ ឃុំ​ថ្កូវ ស្រុក​ក្រ​ទ្បា​ញ់​​ខេត្តសៀមរាប​។​
​ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​១​នាក់​គ្រឿងញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន ០៥​កញ្ចប់​តូច​ស្មើ​និង​០.៣​ក្រាម​រួម​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀតIMG-20160123-WA0004ហើយ​​បញ្ជូន​មកកាន់ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​។​
លោក​វ​រះ​សេនី​ទោ អ៊ុំ​សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ជនសង្ស័យ​​ដែល​ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ​គ្រឿងញៀន មានឈ្មោះ​១​ឈ្មោះ​និមល​ហៅ​សុខា ភេទ ស្រី​កើត​នៅ​ឆ្នាំ​១៩៩៩​មុខរបរ​នារី​បំរើ​ខារ៉ាអូខេ​ម្លប់​ស្វាយ មាន​ទីលំនូវ​ភូមិ​ត្រ​ទ្បោ​ក ឃុំ​ភ្នំ​លាប ស្រុក​ព្រ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​នៅ​ម៉ោង​២៣​និង​០០​នាទី ក្នុង​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ពីបទ​ត​ក្សា​ទុក​និង​ប្រើប្រាស់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​០៥​កញ្ចប់​តូច​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​នៅ​ព្រឹក​ក្នុង ថ្ងៃទី​២៣​ខែមករា ឆ្នាំ​២០១៦​នេះ​បើ​ម្បី​ចាត់ការ​តាមច្បាប់​។​