បើក​វេទិការ​សា​ធា​រណះ​ក្នុង​ក្រុង​សិរីសោភ័ណ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​បញ្ចេញមតិ​ក្តី​ពី​កង្វល់​របស់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យៈ  ព្រឹក​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៦​ក្នុង​បរិវេន​សាលាក្រុង​សិរីសោភ័ណ ឯកឧត្ដម សុន​គន្ធរ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក​លី​សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ រដ្ឋបាល​ក្រុង​សិរីសោភ័ណ មន្ត្រីរាជការ​លោកគ្រូ​អ្នកគ្រូ សិស្ស​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​បើក​វេទិការ​សា​ធា​រណះ​ដើម្បី​បាន​បញ្ចេញមតិ​ក្នុង​ក្តីកង្វល់​និង​យោបល់​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដែលមាន​បញ្ហា​ប្រឈម​រយះពេល​កន្លងមក​។​
លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មា​ន្រ​សាសន៍​ថា​: ការបើក​វេទិការ​សា​ធា​រណះ​នេះ គឺ​ដើម្បី​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លើក​ជា​សំនួរ​រាល់ ការ​ប្រឈម​និង​ក្តីកង្វល់​របស់ខ្លួន​ក្នុង​រយះពេល​កន្លងមក​។ ក្នុងនោះ​សិស្សសាលា​វិទ្យាល័យ​អូរ​អំបិល​ម្នាក់​ឈ្មោះ​រឿង សារឿន បាន​សំណូមពរ​ដល​វេទិការ​នេះ ឲ្យ​ជួយ​យក​ផ្ទាំង​ប៉ាណូ​ស្រា​បៀ​មួយ​ផ្ទាំង​ដាក់​កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៥ ត្រង់ ចំណុច​មុខ​សាលា​វិទ្យាល័យ​សម្តេចឪ​ចេញពី​មុខ​សាលា​សម្តេចឪ​ព្រោះ​ការដាក់​ផ្ទាំង​ប៉ាណូ​ស្រា​បៀ​នៅមុខ​សាលា​យ៉ាង​ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​សិស្សសាលា​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​។​
ប្អូន​បាន​សំណូមពរ​ដល់​នគ​បាល​ចរាចរណ៍​ក្នុង​ការចុះ​បំពេញ​ភា​រះ​កិច្ច​ក្នុងការ​និយាយស្តី​ដល់​ប្រជាពលរដ្ឋ​សូមមេត្តា​ឲ្យ​មាន​សី​លធ​ម៍​ល្អ​ផង​ក្នុងការ​ផាកពិន័យ​កុំ​អាមឹង​និង​ជេរប្រមាថ​ដល់​ពួកគាត់​ឲ្យ​សោះ​។​
ក្នុងនោះ​ក៏មាន​ប្រពល​រដ្ឋ​ជាច្រើន​នាក់​បាន​លើក​ជា​សំនួរ​ដូចជា​បញ្ហា ផ្លូវ​ដ៏​សែន​មហា លំបាក​នៅតាម​មូលដ្ឋាន​របស់​ពួកគាត់ បញ្ហា​ខែប្រាំង​ខ្លាច​ជួបប្រទះ​គ្មាន​ទឹក​ប្រើប្រាស់​ព្រោះ​សព្វថ្ងៃ​មាន​ម៉ា​សី​ុ​ន​បូមទឹក​រាប់រយ​គ្រឿង​កំពុង​នាំគ្នា​បូមទឹក​ចេញពី​ស្ទឹង​ដាក់​ស្រែប្រាំង​យ៉ាង​អាណាធិបតេយ្យ​ធ្វើ​ឲ្យ​ស្ទឹង​សិរីសោភ័ណ​និង​ស្ទឹង​មង្គល​បូរី​រីង​ទឹក​ស្ទើរ​ដល់​បាត​ស្ទឹង​។​
សំណូមពរ​និង​សំនួរ​ទាំងអស់​ដែល​សិស្ស​និង​ប្រជាពលរដ្ឋ​បានលើកឡើង​ក្នុង​វេទិការ​សា​ធា​រណះ​នេះ ឯកឧត្ដម សុន គន្ធរ​និង​ពាំនាំ​យកទៅ​ពិ​ភាគ​ក្សា​ជាមួយ​ថ្នាក់លើ​ដើម្បី​ដោះស្រាយ ជូន​ពួកគាត់​ឲ្យ​បាន​សមរម្យ​នៅពេល​ខាងមុខ​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-26_14-06-41 photo_2016-01-26_14-06-38 photo_2016-01-26_14-06-33 photo_2016-01-26_14-06-31 photo_2016-01-26_14-06-28