ឯកឧត្តមសោម ស៊ុនមេបញ្ជាការសំណេះសំណាលនិងចែកអំណោយគ្រួសារទ័ព១០គ្រួសារ

0

កំពង់ធំៈ ពិធីសំណេះសំណាលក្រុមគ្រួសារទ័ពចំនួន១០គ្រួសារ ត្រូវបានយកចិត្តទុក្ខដាក់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្កើនការយល់យោគ និងនាំយកអំណោយចែកជូន ចំនួន១០គ្រួសារ ស្ថិតនៅទីបញ្ជាការតំបន់សឹក ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២ ខែកុម្ភះ ឆ្នាំ ២០១៦។
គ្រួសារទ័ពដែលត្រូវបានទទួលអំណោយ គឺជាក្រុមគ្រួសារទ័ព រស់នៅជាមួយប្តី ដោយពុំមានផ្ទះសំបែងត្រឹម ត្រូវ តស៊ូរស់នៅជាមួយទ័ពដែលត្រូវបានលើកទឹកចិត្តពីសំណាក់អង្គភាព ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណី ខ្មែរចិនខាងមុខនេះ ដើម្បីបង្កើនការជឿជាក់មកលើអង្គភាព ក៏ដូចជាការផ្សាភ្ជាប់នូវការស្រឡាញ់រាប់អាន ដល់កងទ័ព និងគ្រួសារទ័ព ចំពោះថ្នាក់ដឹកនាំនិងក្រុមគ្រួសារទ័ព ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា នេះគឺជាអំណោយតិចតួចស្តួចស្តើង ដែលបានមកពី អង្គភាព និងជាទឹកចិត្តសម្រាប់ការសួរសុខទុក្ខរវាង គ្រួសារទ័ពនិងថ្នាក់ដឹកនាំ ក៏ដូចជាការសំណេះសំណាល ផ្តល់នូវដំបូលមាន និងកាណែនាំល្អរបស់គ្រួសារទ័ព ក្នុងការសម្របសម្រួលរួមរស់នៅជាមួយគ្នា រវាងគ្រួសារ ទ័ពនិងគ្រួសារទ័ពដូចគ្នា ឲ្យចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ដើម្បីបង្កើននូវបរិយាកាសល្អ រក្សានូវកេរិ៍ឈ្មោះរបស់អង្គភាព រក្សានូវសេចក្តីថ្លៃថ្នូរ របស់អង្គភាព ក្នុងនាំជាប្រពន្ឋទាហាន ហើយរួមរស់ក្នុងបន្ទាយទាហាន មិនត្រូវជឿពាក្យញ៉ុះញ៉ុង បះបោរ ដែលជាហេតុនាំឲ្យមានការបាក់ទឹកចិត្ត និងខូចសតិអារម្មណ៍ដល់កងកម្លាំង ដូច្នេះក្នុងនាំយើងជាប្រពន្ឋទាហាន គឺមានសួនរួមក្នុងកិច្ចការ ការពារជាតិមាតុភូមិដូចជាកម្លាំងដែរ និងត្រូវរក្សានូវសេចក្តីថ្លៃថ្នូរ ជាពិសេស ក្នុងការចាំបាច់បំផុត ចិញ្ចឹមបីបាច់ថែរក្សាកូនចៅ បញ្ជូនកូនឲ្យបានចូលរៀនគ្រប់គ្នា។
នៅក្នុងពីធីសំណេះសំណាល ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តល់អំណោយជូនដល់គ្រួសារទ័ព ចំនួន១០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា៤ម៉ឺរៀល អង្ករមួយបេ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ សម្រាប់ជាអំណោយលើកទឹកចិត្ត ក្នុងឳកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចិនខាងមុខនេះ ។
ដោយ ប៊ុន រដ្ឋា

photo_2016-02-02_10-35-25 photo_2016-02-02_10-35-12 photo_2016-02-02_10-35-23 photo_2016-02-02_10-35-18 photo_2016-02-02_10-35-16 photo_2016-02-02_10-35-14