​រថយន្ត​ដឹក​សំ​ម្រាម​របស់​ក្រុមហ៊ុន​សិន​ទ្រី​ខេត្តសៀមរាប​កំពង់តែ​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​ បរិស្ថាន នៅពេល​ដឹក​ម្តងៗ​

0

​ខេត្តសៀមរាប ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សៀមរាប ព្រមទាំង​មន្ត្រីរាជការ​បានធ្វើការ​រិះ​គុន​យ៉ាងខ្លាំង​​ចំពោះ​រថយន្ត​ដឹក​សំ​ម្រាម​របស់​ក្រុមហ៊ុន​សិន​ទ្រី​ខេត្តសៀមរាប​ថា នៅពេល​ពួកគេ​មក​ប្រមូល​សំ​ម្រាម​​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ក៏​ដូច​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ គួ​ក​គេ​តែងតែ​ធ្វើ​ច​រឹក​និង​កាយ​វិការ​មិនសូវ​ល្អ ហើយ​នៅពេល​ពួកគេ​ប្រមូល​សំ​ម្រាម​ដាក់​នៅលើ​រថយន្ត​ពេញ​ហើយ​នោះ ពួកគេ​មិន​មានការ​គ្រប​អោយបាន​ជិត​នោះ​ទ្បើ​យ ហើយ​នៅពេល​បើករថយន្ត​ចាក់ចេញ​ទៅនោះ​វា​ធ្វើអោយ​ជះ​ស្អុយ​ពៀសពេញ​តាម​ដងផ្លូវ​ជាតិ​ស្ទើ​ទ្រាំ​ពុំបាន ហើយ​មិន​តែ​ប៉​ណ្ណោះ​វា​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​​ទៅ​នាក់​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​នោះ​តែម្តង​។​ជាក់ស្តែង​ដូច​កាលពីរ​វេលា​ម៉ោង​២​សៀ​ល​ក្នុង​ថ្ងៃទី​០៤ ខែ​ក​ម្ភះ ឆ្នាំ​២០១៦​នៅលើ​20160204_141053កំណាត់​ផ្លូវជាតិ​​ស្ពាន​នាគ រថយន្ត​បើក​ដឹក​សំ​ម្រាម​ពេញ​ហើយ​មិន​មានការ​គ្រប​នោះទេ​មកពី​ទិស​ខាងលិច​មក​កើត​បើក​យ៉ាង​លឿន​ប​ណ្តោ​ល​អោយ​ធ្លាក់​សំ​ម្រាម​តាមផ្លូវ​ជាតិ​បង្ករ​អោយ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​​បានកើត​ទ្បើង​បន្ទាប់ពី​រថយន្ត​ពីរ​គ្រឿង​បើក​តាម​ពីក្រោយ ក៏​ធ្វើអោយ​រថយន្ត​ពីរ​គ្រឿង​នោះបាន​បុក​​បន្តកន្ទុយ​គ្នា​យ៉ាង​ពេញទំហឹង​តែ​សំណាងល្អ​ពុំមាន​ន​ណា​ម្នាក់​បាន​រងរបួស​នោះទេ​។​20160204_141002
១ រថយន្ត​ម៉ាក់​រី​ហ្វ ព​ណ័​សំបក​ឪ​ទ្បឹ​ក ពាក់​លេខ​ភ្នំពេញ​២R ៩៦ ៥១ បាន​បើក​មកពី​ទិស​ខាងលិច​​ស្រប​ទិស​គ្នា បាន​កិន​សំ​ម្រាម​ដែល​រថយន្ត​ក្រុមហ៊ុន​សិន​ទ្រី ដឹក​ធ្លាក់ ហើយក៏​ត្រ​រថយន្ត​មួយគ្រឿង​​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​នោះបាន​បុក​ពីក្រោយ​ពេញ​ហឹ​ង​បន្តទៀត​បណ្តាលអោយ​រថ​យន្ត​របស់​​លោក​មេ​ប៉ុ​ស្ត៏​គោកចក​ខូចខាត​យ៉ាង​តំ​នំ ។ នេះហើយ​ដែល​ធ្វើអោយមាន​រិះ​គុន​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​​មន្ត្រីរាជការ ថា​លោក​មន្ទីរ​បរិស្ថាន​បណ្តែត​បណ្តោយអោយ​ក្រុមហ៊ុន​សិន​ទ្រី​ខេត្តសៀមរាប នៅពេល​​ដឹក​សំ​ម្រាម​ដោយ​មិនមាន​ការ​គ្រប ទើប​វា​បណ្តាលអោយមាន​ករណី​បែបនេះ​បានកើត​ទ្បើង​។​​ទាក់ទិន​ទៅ​និង​ការដឹក​សំ​ម្រាម​តាម​រថយន្ត​មិន​គ្រប​ដែល​ធ្វើអោយប៉ះពាល់​ក៏​ដូច​បង្ករ​ការភ័យព្រួយ​ដល់​នាក់​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​នេះដែរ​កម្ពុ​ជាថ្មី បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ទៅ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​
​ជុំវិញ​ការ​រិះ​គុន​ពី​ប្រជាពលរដ្ឋ​ពី​បញ្ហា​រថយន្ត​ដឹក​សំ​ម្រាម​របស់​ក្រុមហ៊ុន​សិន​ទ្រី​សៀមរាប​ដែល​មិន​គ្រប​នេះដែរ តែ​ទូរស័ព្ទ​របស់​មិនអាច​សុំ​ការទំនាក់ទំនង​បាន​នោះទេ​។​
លោក​គឹម​ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បានអោយដឹង​ថា​បញ្ហា​រថយន្ត​ដឹក​សំ​ម្រាម​របស់​
​ក្រុមហ៊ុន​សិន​ទ្រី​ដែល​ដឹក​សំ​ម្រាម​មិន​គ្រម​ដែល​ធ្វើ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​នេះ​ចាំ​លោក​និង​​អោយ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​និង​ធ្វើ​ចំណាត់​ដល់​ក្រុមហ៊ុន​សំ​ម្រាម​នេះ ហើយ​និង​អោយ​ការកោះប្រជុំ​ជាបន្ទាន់​ផងដែរ​។​