Joe Cole សម្រេចចិត្ត​ចាកចេញ​ពី West Ham រូបភាពវីដេអូ

0

អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Joe Cole បានប្រកាសថា គាត់​នឹង​ចាក​ចេញពី​ក្លិប​ញញួរ​យក្ស West Ham United ជា​លើក​ទី​២​ដើម្បី​ស្វែងរក​ក្លិប​ថ្មី​ដែល​អាច​ផ្តល់ឱកាស​ឲ្យ​គាត់​ចូល​លេង​ជា​ជម្រើស ១១​នាក់​ដំបូង បាន​ញឹកញាប់ ។​
ក្រោយពេល​ក្លិប​បាន​លក់​គាត់​ទៅ​ឲ្យ Chelsea ក្នុង​ឆ្នាំ ២០០៣ ហើយ​បន្ទាប់មក​ចំណាយពេល​លេង​ឲ្យ Liverpool និង Lille នោះ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​វិលត្រឡប់​មកកាន់​ទឹកដី Upton Park វិញ​កាលពី​ខែមករា ឆ្នាំ​២០១៣​ជាមួយ​កិច្ចសន្យា​រយៈពេល​១៨​ខែ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​រូបគេ​មិនសូវ​ជា​បាន​ចូល​លេង​ញឹកញាប់​ទេ​ក្នុង​ក្រុម​របស់លោក Sam Allardyce ។​
Cole ប្រាប់​គេហទំព័រ talkSPORT ថា “​ពេលនេះ​ខ្ញុំ​ចង់រក​ក្លិប​ថ្មី​លេង ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ដូច្នេះ​ខ្ញុំ​ចង់រក​ក្លិប ដែល​អាច​ឲ្យ​ខ្ញុំ​លេង​បាន​ច្រើន​” ។​
​គួរ​បញ្ជាក់ថា Cole ចូល​លេង​បាន ៣៧ ប្រកួត​សម្រាប់​ការ​មកលេង​ឲ្យ West Ham ជា​លើក​ទី​២​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៥ គ្រាប់ ៕