​ ​លោកជំទាវ បាន ស្រីមុំ ចែក​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ចាស់ជរា និង​ជនពិការ​ចំនួន​២០៥ នាក់ ក្នុងស្រុក​សាលា​ក្រៅ​

0

​ខេត្ត​ប៉ៃលិន​៖ ពលរដ្ឋ​ទីទាល់ក្រ​ចាស់ជរា និង​ជនពិការ​ក្នុងស្រុក​សាលា​ក្រៅ ត្រួវបាន​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​បៃ​លិ​ន និង​ក្រុមការងារ ចុះ​ចែក​អំណោយ​មនុស្សធម៌​ជា​អាវ​រងារ និង​ជួប​សំណេះ​សណាល​សួរសុខទុក្ខ​ពី​សុខភាព ខណៈពេល​រដូវ​ត្រ​ជាត់​ចូលមក​ដល់ ហើយ​អាកាស់ធាតុ​ក្នុង​ខេត្ត​ប៉ៃលិន ចុះ​ត្រ​ជាត់​ខ្លាំង រហូតដល់​១៣​អង្សារ​សេ បើ​ធៀប​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ។ ដែល​ពិធី​នេះ ត្រួវបាន​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង និង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​២០៥​នាក់ ។រូបភាព សុវណ្ណារិទ្ធ (4)
​ប្រភពព័ត៌មាន​ពី​ក្រុមការងារ បាន​ឲ្យ​ដឹងថា​៖ ដោយ​មើលឃើញ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ និង​ការប្រែប្រួល​អាកាសធាតុ​ផង​នោះ ទើប​នៅថ្ងៃនេះ​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​ជនពិការ ។ ប្រភព​បន្តថា​៖ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា លោកជំទាវ បាន ស្រីមុំ តែងតែ​យកចិត្តទុកដាក់​អំពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ ជា​ចំបង ,​ប្រសិនបើ​យើង​មាន​សុខ​ភាពល្អ នោះ​និង​ធ្វើ​ឲ្យ​ប្រទេស​យើង​រីក​ចំ​រី​ន​ផងដែរ ។ ចំណែក​ភូមិ​ដែលមាន​ប្រជាពលរដ្ឋ​មក​ចូលរួម ចំនួន​១៣​ភូមិ និង​៣​ឃុំ ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។រូបភាព សុវណ្ណារិទ្ធ (7)
​ក្នុង​ឪ​កាស​នោះ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ពាំ​នាំនូវ​ការ ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​បារ​ម្មណ៍ ចំពោះ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់ ព្រមទាំង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈ​ទោសៈ និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​គ្រប់ៗ​គ្នា ។ រូបភាព សុវណ្ណារិទ្ធ (11)លោកជំទាវ បាន ស្រីមុំ មាន​ប្រសា​ស​ន៏​បន្តថា​៖ ក្នុងនាម​លោកជំទាវ​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន មណ្ឌល​ប៉ៃលិន ដែល​ពេលនេះ​ជា​រដូវ​ត្រជាក់ ហើយ​ខេត្ត​ប៉ៃលិន ជា​តំបន់​ដែល មានព្រៃ​និង​ភ្នំ មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង រហូតដល់​១៣ ទៅ​១៤ អង្សា​សេ បើ​ប្រៀបធៀប​តាម​បណ្តា​ខេត្ត​ផ្សេងៗ ហេតុនេះ សូម​បងប្អូន​ទាំងអស់​មេត្តា​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ចំណែក​ក្នុង​ការរស់នៅ​ត្រូវមាន​អនាម័យ មានការ​បរិភោគ​ស្អាត ហើយ​ប្រសិន​មាន​ជំងឺ​សូម​អញ្ជើញ​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ នៅ​ការិយាល័យ​តំណាងរាស្ត្រ ។ លោកជំទាវ​មាន​ប្រសា​ស​ន៏​បន្តថា​៖ នៅ​ការិយាល័យ​តំណាងរាស្ត្រ មាន​កម្មវិធី​មនុស្សធម៌​ជាច្រើន​សម្រាប់​ជួយ​ដល់ ស្ត្រី កុមារ​ដែលមាន​ជំងឺ ព្រមទាំង​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ជន​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា​អ្វី​ឡើយ ហើយ​ទាំងនេះ គឺ​ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​ទូទាំងប្រទេស ។ រូបភាព សុវណ្ណារិទ្ធជាមួយគ្នានេះដែរ​លោកជំទាវ បាន​ជំ​នុ​ញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សូម​ទៅធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ឲ្យ​បាន​គ្រប់គ្នា ដែល​មន្ត្រី​អត្តសញ្ញាណប័ណ្ណ​កំពុង​ចុះ​ធ្វើតាម​ភូមិ ឃុំរ​បស់បង​ប្អួ​ន ដើម្បី​ងាយស្រួល​សំគាល់​អត្តសញ្ញាណ ជាពិសេស​ងាយស្រួល​ក្នុងការ​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ ។ អំណោយ​ដែល​ផ្តល់​ជួន​ប្រជាពលរដ្ឋ​នាពេលនោះ ម្នាក់ៗ​ទទួលបាន អាវ​រងារ ០១ ដែលជា​អំណោយ​របស់​ឯកឧត្តម អ៊ី ឈាន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដោយឡែក​កុមារា កុមារី ទទួលបាន​ខោរ​អាវ ងារ ១ សម្រាប់ ,​នំ ,​ស្ករ​គ្រាប់ និង​ថវិកា 3000 រៀល​ផងដែរ​៕ រូបភាព សុវណ្ណារិទ្ធ (10)