អាវុធហត្ថ​ស្រុក​ឪ​រ៉ា​ល់​១៤​នាក់មក​ផ្តល់​ឈាម​នៅ​មន្ទីរពេទ្យ​ព្រៈ​អង្គឌួង​

0

​កំពង់ស្ពឺ​=​នៅ​ព្រឹក​ថ្ងៃទី ១២​ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​វរ​សេនី​យ៌​ត្រី សោម ពុទ្ធ​តារា មេបញ្ជាការ​ស្រុក​ឪ​រ៉ា​ល់ ផ្នែក​ការអនុញ្ញាតិ​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏ ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​ស្របតាម​ការអំពាវនាវ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ឲ្យ​គ្រប់​កងកំលាំង​មន្ត្រីរាជការ​នាំមក​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​គ្រប់គ្នា​នៅ​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​មន្ទីរពេទ្យ​ព្រៈ​អង្គឌួង ។​
​លោក​វរ​សេនី​យ៏​ត្រី សោម ពុទ្ធ​តារា បាន​ឲ្យ​ដឹងថា​កងរាជអាវុធហត្ថ​ចំនួន​១៤​នាក់ បាន​អញ្ជើញ​មក​បរិច្ចាគ​ឈាម​ដើម្បី​ផ្តល់​ឈាម​ទាំង​នេៈ​ដល់​ជន​រង​គ្រោៈ​ដែល​កំពង់​ខ្វៈ​ខាត​ឈាម ។​លោក​បន្តថា កំលាំង​ដែល​មក​ចូល​នា​លើក​នេៈ​ម្នាក់ៗ​ក៏​ធ្លាប់​បានផ្តល់​ឈាម​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​មន្ទីរពេទ្យ​ព្រៈ​អង្គឌួង​ផងដែរ ។​គួររំលឹកថា​កងរាជអាវុធហត្ថ​នៅ​ទូរ​ទាំង​ប្រទេស​ក្រោម​ការដឹកនាំ​របស់​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា អគ្គមេបញ្ជាការ​រង្ង​យោធពល​ខេ​មរ​ភូមិ​ន្ន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែងតែ​ផ្សព្វផ្សាយ​ឲ្យ​កងកំលាំង​នាំគ្នា​មក​ចូលរួម​បរិច្ចាគ​ឈាម​ដល់​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម​សម្រាប់​ជួយ​ជន​រង​គ្រោៈ ដែល​ខ្វៈ​ឈាម ។​លោកគ្រូ​ពេទ្យ​នៃ​មន្ទីរ​ព្រៈ​អង្គឌួង បាន​ប្រាប់ថា​ជា​ទូរ​ទៅ​នៅ​ថ្ងៃទី​១៤​កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​មន្ទីរ​និង​មាន​កម្មវិធី​រៀបចំ​ទទួល​បងប្អូន មីង មា ដែលមាន​បំណង​មក​បរិច្ចាក​ឈាម​ដែរ ។​ដោយឡែក​កំលាំង​កង​រាជ​ហត្ថ​ខេត្តកំពង់ស្ពឺ បានមក​មុន​ដើម្បី​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ ។ យើង​សង្កេតឃើញថា​លោកគ្រូ អ្នកគ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រៈ​អង្គឌួង បានទទួល​ការ​រាក់ទាក់​យ៉ាង​រួសរាយ​ចំ​ពោៈ​បងប្អូន ក៏ដូចជា​កងកំលាំង​ដែល​បានមក​ផ្តល់​ឈាម និង​បាន​យកចិត្តទុកដាក​យ៉ាងខ្លាំង ។​

photo_2016-02-12_12-03-18 photo_2016-02-12_12-03-15 photo_2016-02-12_12-03-12