​ ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​អាគា​រដ្ឋបាល​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ

0

​ កំពង់ធំៈ ក្រោម​ការដឹកនាំ​របស់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន ក្រោយពី​បាន​កាន់តំណែង​នៃ​អណ្ណ​ត្តិ​របស់ខ្លួន​បានបង្ហាញ​ឲ្យ​ឃើញ​មាន​ភាព​រីកចម្រើន យ៉ាង​ឆាប់រហ័ស ក្នុងការ​កា​សាង​នូវ​សមិទ្ធផល​នានា នៅក្នុង​មន្ទីរ ដូចជា​សាងសង់​អាគារ​មន្ទីរ​ប​រិ​ស្ថាន និង​អាគារ​រដ្ឋបាល ជាច្រើន​ទៀត និង​បានធ្វើ​ឲ្យ​មន្ទីរ​បរិស្ថាន បាន​ប្រែ​មុខមាត់​ថ្មី យ៉ាង​ឆាប់រហ័ស គឺ​ដោយសារតែ​មានការ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់ ។​
​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​កន្លងមកនេះ នៅ​មន្ទីរ​បរិស្ថាន ខេត្តកំពង់ធំ បាន​ប្រារព្វ​ពិធី ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​អាគារ រដ្ឋបាល​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព ឯកឧត្តម​សែម សារឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រ​សួ​បរិស្ថាន និង​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​មន្ត្រី​ក្រោម​ឳ​វាទ គ្រប់​ស្រុក​ក្រុង និង​លោកតា លោកយាយ ចូលរួម​ផងដែរ ។​
​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ដើម្បី​តម្រូវការ​ចាំបាច់​ក្នុង ការបំរើ​ការងារ​បរិ​ស្ថាន ដែលមាន​ជាច្រើន​ផ្នែក​ផងដែរ​នោះ ទើប​មានការ​សាងសង់​អាគារ​មួយ​ខ្នង ដែលមាន​ទំហំ​១០​ម គុណ​២០​ម កំពស់​២​ជាន់ មាន​ចំនួន​១០​បន្ទប់ និង​បន្ទប់​សាស​ប្រជុំ​មួយ ដែល​ត្រូវបាន​ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃ​១៣​កុ​ម្ភះ ឆ្នាំ ២០១៦​នេះ ក្រោយ​ការចំណាយ​ឧបត្ថម្ភ​ដោយ ថវិកា​របស់​ជាតិ ដើម្បី​ពង្រីក ការិយាល័យ តាម​គោលនយោបាយ​របស់ ក្រសួងបរិស្ថាន លើ​ការងារ​ផ្សព្វផ្សាយ និង​ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចេរភាព ក៏ដូចជា​ការ​ជម្រុញ​ឲ្យ មន្ត្រី​ក្រោម​ឳ​វាទ​សាងសង់ ស្នាក់ការ​ឲ្យ​បាន​សមរម្យ រួមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ តាម​បណ្តា​ស្រុក ក្រុង​ផដែរ ។​
​ពិធី​បញ្ចុះបឋមសិលា​នេះ ឯកឧត្តម​សែម សារឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​នាំយក​អំណោយ ជូន​ដល់​លោកយាយ លោកតា ចំនួន ៣០​នាក់ ក្នុង​ម្នាក់​ទទួលបាន សា​រ៉ុង​មួយ​ទុកជា​វត្ថុ​កំដរដៃ នៃ​ការចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​នេះ​។​
​ដោយ ប៊ុន រដ្ឋា

photo_2016-02-14_22-45-09 photo_2016-02-14_22-44-48 photo_2016-02-14_22-44-56 photo_2016-02-14_22-44-54 photo_2016-02-14_22-44-52 photo_2016-02-14_22-44-50