VIDEO សកម្មភាពឃាតករធ្វើត្រាប់ការសម្លាប់កាត់ក អតីតសង្សាជាបុគ្គលិកភូមិវប្បធម៌

0

​ ​ ​
​សៀមរាបៈ​អ្នកស្រី កេង ធិ​តា​បាន ធ្វើ​បុណ្យសព​កូនស្រី​រប​ស់ ឈ្មោះ​ឡេ​ន សិលា អាយុ ២៣​ឆ្នាំ ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ស្លាប់​ក្រោម​ដៃ​របស់ អ្នក​ដែល​ខ្លួន​ស្រឡាញ់ វា​ជា​ករណី​សាហាវ​ខ្លាំងណាស់ ដែល​ត្រូវបាន​បូជា នៅ​វត្ត​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ២.២០​នាទី ថ្ងៃទី ១៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ប្រជាពលរដ្ឋ​ទាំងប្រុស​ទាំងស្រី បាន ចូលរួម​ហែសព​មកកាន់​វត្ត​ដើម្បី​បូជា យ៉ាង​អ​ធឹ​ក​អ​ធ័​ម ប្រជាពលរដ្ឋ​ម្នាក់ៗ​សុទ្ធតែ​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​នារី​វ័យក្មេង ដែល​មិនគួរណា​ស្លាប់ ក្រោម​ដៃ​អតីត​សង្សា​ដូចនេះ​ឡើយ ។ សូមបញ្ជាក់ថា នៅ​ថ្ងៃ​ធ្វើបុណ្យ​បុរស​ដែល​ពាក់​ឈុត​ស បួសមុខភ្លើង​គឺជា គូរ​ដណ្តឹង​ក្រោយ​។​
​ខណៈពេលដែល បងប្អូន​សាច់ញាតិ កំពុងតែ​ធ្វើបុណ្យ សាកសព​នាទី​អភ័ព សមត្ថកិច្ច កងរាជអាវុធហត្ថ និង កម្លាំង​សមត្ថកិច្ច ក៏​កំពុងតែ នាំ​ឃាតករ មក​ផ្ទះសំណាក់ ប្រាសាទកែវ មក​ធ្វើ​ត្រាប់​ការសម្លាប់​អតីត​សង្សា​សំណ​ប់​ចិត្ត រហូត​ឈានដល់​ការ កាត់​ករ ហើយ​បាន​យកទៅ​ដុត ដើម្បី​បំបាត់ភស្តុតាង ដែលមាន​ការរួម​ដៃ និង​គូរ​កន​ម្នាក់ ក្នុង​ពេលធ្វើ​សមកម្ម​ភាព​សម្លាប់ ស្ត្រី​រងគ្រោះ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣ ក​ម្ភះ​ឆ្នាំ​២០១៦ នេះ នៅ​ផ្លូវ​ផ្សា​រញ៉ែ ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា សាកសព អាចជា​ឃាតករ សម្លាប់​នៅវេលា​ម៉ោង​៣ ទៀបភ្លឺ ។​
​អ្នកស្រី កេង ធិ​តា ឲ្យ​ដឹងថា ឃាតករ​ជាម​នុស្ស​ធ្លាប់​ស្គាល ហើយ​ធ្លាប់មាន​សេចក្តី​សេ្ន​ហា​ជាមួយនិង កូន​របស់គាត់ រយះពេល​៣​ឆ្នាំ​មកហើយ ក្រោយមក​ឃាតករ ឈ្មោះ ធារ៉ា​ត់ បាន​សុំ​គាត់​រៀបការ​ជាមួយ​កូនស្រី របស់គាត់ៗ​បាន​ប្រាប់ថា គាត់​ហាមឃាត់​អ្វី​ទេ តែ​ឲ្យ​ទៅសុំ​សំបុត្រ​ពី​ភូមិ ឃុំ​មក បញ្ជា​ក់មក ក្នុងនោះដែរ អ្នក​ស្ត្រី​ដែលជា​ម្តាយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា គាត់​បានអោយ​អាចារ្យ​រក​ពេលវេលា ព្រមទាំង​បាន​រក​ខ្ញែរ និង​បោះ​ធៀប​ការ ហើយ​គ្រោង​និង​រៀបការ នៅ​ថ្ងៃទី ១១ ខែ​កុ​ម្ភះ​ឆ្នាំ ២០១៦​នេះ ព្រមទាំង​បាន​ឲ្យ​លុយ​គាត់ ២០០ ដុល្លា នៅ​ថ្ងៃ​ការ​និង​ឲ្យ​៥០០​ដុល្លា​ទៀត តែ​លុះ​ឃាតករ ឈ្មោះ ធារ៉ា បាន​យក​សំបុត្រ​ពី​ភូមិ​ឃុំ​មក​មើល ទើ​ដឹងថា ឃាតករ​បានធ្វើ​លិខិត​ក្លែងក្លាយ ហើយ​គាត់​ក៏បាន​ស៊ើបសួរ ទើបបាន​ដឹងថា​បុរស​ដែល​ត្រូវជា​គូ​ដណ្តឹង​ឈ្មោះ​ធារ៉ា​ត់ នេះ មាន​ប្រព​ន្ឋ​រួចមកហើយ ទើបបាន​គាត់​ពិ​ភាគ​ក្សា​រ​ជាមួយ​បងប្អូន សម្រេច ផ្តាច់​ពាក្យ​មកវិញ ហើយ​បាន​មាន​បុរស​ថ្មី ចូលមក​សួរ​ដើម្បី​សុំ​រៀបការ ហើយ​គាត់​ក៏បាន​ព្រមព្រៀង​អោយ តែ​ពុំទាន់​បាន​ភ្ជា​ក់​ពាក្យ​អ្វី​នោះទេ ក្រោយមក​មុន​ថ្ងៃ​ជនរងគ្រោះ​ស្លាប់ ជនដៃដល់​បាននាំគ្នា​៣​នាក់ មក​មុខ ភូមិ​វប្បធម៌ ហើយ​នៅពេលដែល​អតីត​គូរ​ដណ្តឹង​ដែលជា​ជនរងគ្រោះ ចេញមកក្រៅ​ក៏​នាំគ្នា​ចាប់​ដាក់​ម៉ូតូ តែ ស្របពេលនោះ គូរ​ដណ្តឹង​បានឃើញ​ទាន់​ក៏បាន​ទៅ​ឃាត់ ហើយ​បានខ​ល​ហៅ ពូ​ដែលជា​សាច់ញ្ញាតិ​នារី រងគ្រោះ​មក​ដើម្បី​ដោះស្រាយ​គ្នា ក្រោយមក​ក៏បាន​ទាស់​តែង​គ្នា​មួយសន្ទុះ​។ អ្នកស្រី​បាន​បន្តទៀតថា លុះដល់ ថ្ងៃកើតហេតុ វេលា​ម៉ោង​១ ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ កូនស្រី​របស់គាត់​ឈ្មោះ​ឡេ​ន សិលា បាន​ចេញពី​ភូមិ​វប្បធម៌​ហើយ បាន​ឲ្យ​មិត្ត​ភ័ក្ក​ឌុប​មក​ផ្សារ ហើយ​បាន​ប្រាប់ថា មិនបាច់​មក​យក​ទេ ចាំ​ជិះ​ម៉ូតូ​ទៅវិញ​ដោយ​ខ្លួនឯង ដល់​ព្រឹក​ថ្ងៃទី ១២ ទើប​មាន​អ្នកភូមិ នាំគ្នា​និយាយថា មាន​ករណី​ស​ម្លា​បើ​កាត់​ករ នារី​ម្នាក់ នៅផ្ទះ​សំណាក់​ប្រាសាទកែវ គាត់​ក៏​មិនបាន​ចាប់អារម្មណ៍ ក្រោយមក​ក៏មាន​មេភូមិ ខ​ល​មក​សួរថា មាន​បាត់​កូនស្រី​អត់ គាត់​ក៏​និយាយថា មិនដឹង​ទេ ហើយ​គាត់​ក៏បាន​សួរ​ទៅ​សាច់ញាតិ​បងប្អូន ដែល​ធ្វើការ​ជាមួយគ្នា ទើបបាន​ដឹងថា បានកូន​ស្រី គាត់​។​ក្នុងនោះ​អ្នកស្រី បាន​សំណូមពរ​ឲ្យ​ច្បាប់​ដាក់ទោស​ឲ្យ​ធ្ងន់ ដោយ​កុំ​មានការ​លើ​លែង ឈាម​សង​ដោយ​ឈាម គឺ​សម្លាប់ចោល​ដូចគ្នា រួមទាំង​មតិ​ប្រជាពលរដ្ឋ ឲ្យ​សម្លាប់ចោល​វិញ ព្រោះ​វា​ជា​រឿង​សាហាវព្រៃផ្សៃ​ពេក មិនអាច​ទុក​បានទេ នាំ​ឲ្យ​មាន​គេ​យក​គំរូ​តាម​។​
​ដោយ ប៊ុន រដ្ឋា