បុរស​អាយុ​៧៥​ឆ្នាំ​បាន​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​ ​បានសម្រេច​ច្រើនដង​នៅតែ​ញ៉ាម​ពេល​បែកការ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

0

​ខេត្តកំពង់ឆ្នាំង​៖​បុរស​អាយុ​៧៥​ឆ្នាំ​ម្នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​​នៅ​ព្រឹក ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ បានសម្រេច​ជាច្រើន​ដង នៅ​ចុងឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​បែកការ​ត្រូវបាន​ឪពុកម្តាយ​កុ មា​រី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​លំនៅដ្ឋាន ជនល្មើស​ស្ថិត ក្នុងភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ។ f2

​ ​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​បុរស​ជា​ជនសង្ស័យ​មានឈ្មោះ អ៊ុក ជូ អាយុ​៧៥​ឆ្នាំ ចំណែក​កុមារី​រងគ្រោះ មាន​អាយុ​ជាង​១៤ ឆ្នាំ ( សំបុត្រកំណើត​កើត​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០០១ ) ។
ករណី​លួ​ម​លោម​កុមារី​ខាងលើ​ចាប់រំលោភ​បានកើត​ឡើង​នៅក្នុង​អំឡុង ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ជនសង្ស័យ​ក្រោយពេល​ចាប់រំលោភ បានគ​ម្រាម​នឹង​សម្លាប់ចោល បើសិន​កុមារី​រូបនោះ ហ៊ាន​ប្រាប់​ឪពុកម្តាយ និង​អ្នក​ផ្សេងទៀត ទើប​រឿងនេះ​មិនត្រូវ​បាន​បែកការ​កន្លងមក ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ពេល​កុមារី​នោះ​ទៅ​ឃ្វាលគោ​នៅ​ចុង​ភូមិ ពេល​មានឱកាស​ស្ងាត់ ជនសង្ស័យ​ចាប់​កុមារី​រងគ្រោះ​រំលោភ​ជាថ្មីទៀត​នៅក្រោម​ដើមឈើ​ចុង​ភូមិ ក្នុងពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​ប្រះ​ឃើញ ហើយ​ក៏បាន​ប្រាប់​ឪពុកម្តាយ​ប្តឹង អោយ​ចាប់ខ្លួន​ជនល្មើស​តែម្តង ។ 33
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួ​ម​លោម​កុមារី​រូបនោះ​រំ លោភ​ពិតមែន តែ​មិន​ចាំ​ថ្ងៃខែ គ្រាន់តែ​ដឹងថា​បាន​រំលោភ​ច្រើនដង តាំងពី​ចុងឆ្នាំ​២០១៥ រហូតដល់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​គេ​ទាន់​ទើប​បែកការ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៕