ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក បា​តុ ករ​២៣​នាក់ ស្លាប់ និង​រងរបួស​ ​

0

( រូបភាពវីដេអូ ) កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា មាន ហេតុការណ៍​វាយប្រហារ​ដោយ​កាំភ្លើង និង​គ្រាប់បែក​នៅ​ក្រុង​បាងកក​បណ្ដាល ឱ្យ​បាតុករ​២​នាក់​ស្លាប់ និង​២១​នាក់​រង របួស​ជា​ទម្ងន់ ។ ​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ ដោយ​ដកស្រង់​សម្ដី​ប៉ូលិស​បញ្ជាក់ថា ជន​មិន​ស្គាល់មុខ​បាន​គប់​គ្រាប់បែក​២ គ្រាប់​ប្រភេទ M-79 ទៅលើ​ទីតាំង​បា​តុ កម្ម​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅ ក្នុង​ទីក្រុង​បាងកក ។

ក្រោយមក​ជនបង្ក ហេតុ​ក៏បាន​បាញ់រះ​ទៅលើ​ក្រុមបាតុករ ទៀតផង ។ ​មន្ដ្រីប៉ូលិស​មួយរូប​បានឱ្យដឹងថា “​ជនរងគ្រោះ​ស្លាប់​ដំបូង​គេ​បង្អស់​នោះ គឺ​បាតុករ​ម្នាក់​ដែល​កំពុងតែ​ដោក​នៅ លើ​ឆាក​ទីលាន​ប្រជាធិបតេយ្យ និង​អ្នក ស្លាប់​ទី​២​គឺ​អ្នកការពារ​នៃ​កម្លាំង​បាតុករ ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​” ។​ ​មជ្ឈមណ្ឌល​ប្រកាសអាសន្ន អ៊ី​រ៉ា​វ៉ាន់ នៅ​ក្រុង​បាងកក​បានប្រកាស​ឱ្យដឹងថា មាន​អ្នករងរបួស​ដល់​ទៅ​២១​នាក់​ក្នុង ការវាយប្រហារ​ខាងលើ ។ នៅពេលនេះ មន្ដ្រី​ទទួលខុសត្រូវ​មិនទាន់​អាច​កំណត់ អត្ដ​សញ្ញាណ​ជនដៃដល់​នៅឡើយ ។

ដូច្នេះ​ចំនួន​អ្នកស្លាប់​ដោយ​ការធ្វើ​បា​តុ កម្ម​នៅ​ក្រុង​បាងកក​កើនឡើង​២៧​នាក់ និង​រាប់រយ​នាក់​រងរបួស ។​ ​ក្រុម​អ្នកសង្កេតការណ៍​បង្ហាញ​ការ ព្រួយបារម្ភ​ពី​សកម្មភាព​វាយប្រហារ ខាងលើ​នឹងធ្វើ​ឱ្យ​អំពើហិង្សា​កាន់តែខ្លាំង ឡើង​អាច​ប្រែ​ក្លាយទៅជា​សង្គ្រាមស៊ីវិល​។ នៅពេលនេះ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋា​ភិ បាល​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់ គណបក្ស​ភឿ​ថៃ​ចុះ​ចេញពី​តំណែង​បង្កើត រដ្ឋាភិបាល​ថ្មី​កើតចេញពី​ការជ្រើសរើស របស់​ក្រុមប្រឆាំង ។ ជាមួយគ្នានេះដែរ ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល ព្រមាន​ថា នឹងមាន​សង្គ្រាមស៊ីវិល​កើត ឡើង ប្រសិនបើ​ព្រឹទ្ធសភា​តែងតាំង​រដ្ឋា ភិ​បាល​តាម​សំណើ​របស់​ក្រុមប្រឆាំង PDRC ។​ ​

បច្ចុប្បន្ន ក្រុម​PDRC ដែល​ដឹកនាំ ដោយ​លោក​ស៊ូ​ថេប ថង​ស៊ូ​បាន បាន ឡោមព័ទ្ធ​អគារ​រដ្ឋាភិបាល ។ ព្រម​ជា មួយ​គ្នា​នេះដែរ ក្រុមបាតុករ​អាវ​ក្រហម នៅ​ជាយក្រុង​បាងកក​បាន​ដង្ហែ​ក្បួន​ធ្វើ បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង​ប្រឆាំងនឹង ក្រុម​លោក​ស៊ូ​ថេប