​គណបក្ស​ជាតិនិយម​ហិណ្ឌូ​ឈ្នះ​ក្នុងការ​បោះឆ្នោត​សភា​ឥណ្ឌា​

0

(​ រូបភាពវីដេអូ )គណបក្ស​កុង​ក្រេស​ដែល​កាន់អំណាច​ចាប់តាំងពី ១០​ឆ្នាំ​មកហើយ​នៅ​ឥណ្ឌា កាលពី​ថ្ងៃទី​១៦ ឧសភា បានទទួល​ស្គា​ល់ពី​បរាជ័យ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​សភា ដែល​កំណត់​ពី​ជោគជ័យ​យ៉ាង​ធំធេង​របស់​គណបក្ស​ជាតិនិយម​ហិណ្ឌូ BHARATIYA JANATA PARTY (BJP) របស់លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី ។​ ​នៅមុខ​ក្រុមអ្នកកាសែត ឯ​ទីស្នាក់ការ​គណបក្ស លោក​រ៉ា​ហ្ស៊ី​វ ស៊ូ​ក្លា អ្នកនាំពាក្យ និង​ជា​មេដឹកនាំ​គណបក្ស​កុង​ក្រេស​និយាយថា យើង​ទទួលយក​បរាជ័យ​នេះ ។ យើង​ត្រៀមខ្លួន​ធ្វើជា​គណបក្សប្រឆាំង ។​មេដឹកនាំ​ជាតិនិយម​ហិណ្ឌូ លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី ត្រៀម​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​ឥណ្ឌា ក្រោយ​គណបក្ស​លោក​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​សភា ។​

​ក្នុងការ​រាប់​សន្លឹកឆ្នោត​នា​ថ្ងៃទី​១៦ ឧសភា គណបក្ស BJP និង​បណ្តា​សម្ព័ន្ធមិត្ត​មាន​សំឡេង​នាំមុខ​ដោយ​ទទួលបាន​កៅអី​២៨១ ក្នុងចំណោម​កៅអី​ទាំង​៥៤៣ របស់​សភា​ឥណ្ឌា ខណៈ​សំឡេង​ត្រូវការ​ចាំបាច់​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ គឺ​ត្រឹមតែ​២៧២​កៅអី​បុ​៉​ណ្ណោះ ។​លោក​ម៉ូ​ឌី អាយុ​៦៣​ឆ្នាំ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​គេ​ដែល​ឈ្នះឆ្នោត​ក្នុង​ទីក្រុង វ៉ា​រ៉ា​ណា​ស៊ី ឬ​បេ​ណា​រេស​ជាទី​ក្រុង​សក្ការៈ​ហិណ្ឌូ​។​