​ខ្ស​ល់​បោក​ក​ន្ទ្រា​ក់​យក​ផ្ទះ​ប្រជាពលរដ្ឋ​នួន​២០​ខ្នង​និង​ជីវិត​ម្តាយ​និង​កួន​២​នាក់​នៅ​សង្កាត់​ព្រែក​តាក​សេក​

0

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤​នេះ មាន​ភ្លៀង​ធ្លាក់​តិចៗ ប៉ុន្តែ​លាយ​លំនឹង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំងៗ​បោកបក់​នៅ​ទឹកដី​ខណ្ឌឫស្សីកែវ បាន​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​៣​ខ្នង និង​ទ្រេត​មួយ​ខ្នង ដែល​ក្នុងករណីនេះ​បណ្ដាល​ឲ្យ​សង្កត់​មនុស្ស​ស្លាប់​២​នាក់ ម្ដាយ​និង​កូន និង​របួស​កូនប្រុស​ម្នាក់ទៀត​។​ ​ករណី​ខ្យល់ក​ន្ទ្រា​ក់​ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​នោះ នៅ​គោលដៅ​ទី​១​ស្ថិតក្នុង​ក្រុម​៧ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​២​ខ្នង​រាប​ដល់​ដី និង​ផ្ទះមួយ​ខ្នង​ទៀត​គ្រាន់តែ​ទ្រេត​បន្តិច​ប៉ុណ្ណោះ​។

ដោយឡែក​នៅក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​ព្រែក​តាក​សេក ខណ្ឌឫស្សីកែវ​ឯណោះ​វិញ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​នេះ​បាន​បង្ក​ឲ្យ​រលំ​ផ្ទះមួយ​ខ្នង​បាន​សង្កត់​ទៅលើ​ក្រុមគ្រួសារ​មួយ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ ម្ដាយ និង​កូនស្រី​រីឯ​កូនប្រុស​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ ហ្ស៊ី​ម ម៉ាសា​ទី អាយុ​២៩​ឆ្នាំ ជា​ម្ដាយ និង​កូនស្រី​ឈ្មោះ​លី ម៉ា​យ៉ាន អាយុ​៥​ឆ្នាំ​បាន​ស្លាប់ រីឯ​កូនប្រុស​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

នៅក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​លោក អឿ ស៊ីផុន ចៅសង្កាត់​ព្រែក​តាក​សេក​បាន​ចុះទៅ​អន្តរាគមន៍​ដល់ទី​កន្លែង​ភ្លាមៗ​ដែរ​និង​បាន​ចូលរួម​រំលែក​ទុក​ដល់​ក្រុមគ្រួសារ​នែ​សព​ហើយ​បាន​យក​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​២០០​ដុល្លារ​ដើម្បី​ជួយ​ទៅ​ជនរងគ្រោះ​។​លោក អឿ ស៊ីផុន បាន​អំពាវនាវ​ដល់​សុ​បូរ​សជន​ជួយ​ដល់​ក្រុមគ្រួសារ​នៃ​សព​ដើម្បី​យក​ថិ​វិការ​មក​ធ្វើបុណ្យ​និង​ជុស​ជុល​ផ្ទះសំបែង​ដែល​ត្រូវ​ខ្យល​បោក​ក​ន្ទ្រា​ក់​ដ៏​រន្ធត់​នេះ​។

​ក្នុង​ហេតុការណ៍​ខ្ស​ល់​បោក​ក​ន្ទ្រា​ក់​ខាងលើនេះ​លោក​អឿ ស៊ីផុន បញ្ជាក់ថា​ផ្ទះ​ដែល​បាន​រង​ការខូចខាត​សរុប​ចំនួន​២០​ខ្នង​នៅក្នុង​សង្កាត់​ព្រែក​តាក​សេក ។​ជា​ចុងក្រោយ​ក្រុមគ្រួសារ​នៃ​សព​បាន​ថ្លែង​អំណ​អគុណ​ដ៏​ជ្រាវ​ជ្រៅ​ដល់​លោក​ចៅសង្កាត់​ព្រែក​តាក​សេក​ដែល​បាន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​៕03 04 01