ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ផ្ដល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២០ គ្រួសារ (​រលំ​៤​ខ្នង និង​របើក​១៦​ខ្នង​)

0

ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូន2016-06-16-PHOTO-00000191ដល់បងប្អូនប្រជាពលរដ្ឋចំនួន ២០ គ្រួសារ (រលំ៤ខ្នង និងរបើក១៦ខ្នង) ដែលរងគ្រោះដោយខ្យល់សារកន្ត្រាក់ មកពី ២ភូមិ នៃឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា ក៏បានសំដែងនូវការសោកស្តាយអាណិតអាសូរ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ ខូចខាតផ្ទះសម្បែង របស់បងប្អូនដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួន ហើយឯកឧត្តមក៏បានបន្ត សូមបងប្អូនកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀតដើម្បី ជីវភាពក្រុមគ្រួសារ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះនាពេលនេះមាន៖ គ្រួសាររលំផ្ទះទទួលបាន អង្ករ២៥គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា១០ម៉ឺនរៀល។ ចំពោះគ្រួសារប៉ះពាល់ធ្ងន់ធ្ងូរទទួលបាន អង្ករ២៥ គីឡូក្រាម តង់កៅស៊ូ១ និងថវិកាចំនួន៥ម៉ឺនរៀល (ជាអំណោយរបស់សាខា)។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួន ៨ម៉ឺនរៀលក្នុងមួយគ្រួសារ៕2016-06-16-PHOTO-00000182 2016-06-16-PHOTO-00000183 2016-06-16-PHOTO-00000184 2016-06-16-PHOTO-00000185 2016-06-16-PHOTO-00000186 2016-06-16-PHOTO-00000189 2016-06-16-PHOTO-00000190 2016-06-16-PHOTO-00000188 2016-06-16-PHOTO-00000187វេហាស៍