រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​SAVIMEX​បុក​រថយន្ត​កូរ៉េ​បណ្ដាលឱ្យ​មនុស្ស​ប្រុស​ស្រី​របួសធ្ងន់ ស្រាល ៨​នាក់​

0

ដោយ វេហាស៍

សៀមរាប៖ មនុស្សប្រុស ស្រី ចំនួន០៨នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកប្រេងសាំង របស់ក្រុមហ៊ុនសាវីម៉ីច SAVIMEX បុកជាមួយរថយន្តកូរ៉េ ដែលបើកបញ្ច្រាស់ទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦13419088_280475952304051_1912896353023235248_nហេតុការក្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ខែមិថុនាថា ករណីគ្រោះថ្នាក់ខាងលើនេះបណ្ដាលឱ្យមនុស្សចំនួន០៨នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រី០៥នាក់ ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាបហើយ ចំណែកអ្នករបួសស្រាល ដឹកយកទៅ សង្គ្រោះនៅមណ្ឌលសុខភាពជីក្រែង។លោកបានបន្តថា រថយន្តដឹកប្រេងសាំង របស់ក្រុមហ៊ុន SAVIMEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៤A ២១៧៧ អ្នកបើកបរគេចខ្លួនបាត់(បន្សល់ទុករថយន្តរបស់ក្រុមហ៊ុន)ដែលបើកបរមកពីទិសខាងលិចទៅខាងកើត លុះដល់ចំណុចកើតហេតុក៍បុកជាមួយរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខសៀមរាប ២A ៥៤៨០ ដឹកមនុស្សមកពីធ្វើបុណ្យ បើកបរពីកើត ទៅលិច។បច្ចុប្បន្ន រថយន្តទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកជីក្រែង ដើម្បីរងចាំដោះស្រាយតាមច្បាប់៕13466162_280475962304050_1454575204870251181_n 13393910_280475988970714_2287570753496212370_n 13465936_280475985637381_5928213737650416726_n (1) 13450180_280476005637379_7449389997024713494_n