ជន​គ្រឿងញៀន​២​នាក់ ថ្នាំញៀន​១​កញ្ចប់​និង​ម៉ូតូ​១​គ្រឿង​ ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាបបាន​

0

(ភ្នំពេញ)៖ជនត្រូវជាប់សង្ស័យរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវបង្ក្រាបឃាត់ខ្លួនដោយដកហូតថ្នាំញៀន១កញ្ចប់និងម៉ូតូ១គ្រឿងកាលពីវេលាម៉ោង៦៖០០នាទីយប់ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចphoto_2016-06-17_11-53-29ផ្លូវបេតុង ក្រុម ៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងប្រត្តបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនគ្រឿងញៀនទាំង២នាក់នេះ ត្រូវបាន អនុវត្តន៍និងធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសហ ការនិងកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវបានបន្តយាមល្បាតនារដូវកាលប្រត្តការប្រកួតបាល់ទាត់យ៉ូរ៉ូខណៈដែលកំពុងល្បាតកម្លាំងសមត្ថកិច្ចយើងបានដាក់ការសង្ស័យទៅលើយុវជន២នាក់ដែលជិះបើកម៉ូតូ១គ្រឿងទើបធ្វើការឃាត់ឆែកឆេរកឃើញដកហូតថ្នាំញៀន១កញ្ចប់សង្ស័យជាម៉ាទឹកកកដែលជនទាំងនេះបានរក្សាទុកបម្រុងយកទៅធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នារួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៍ស គ្មានស្លាកលេខផងដែរ ។មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ជនត្រូវ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន៖ឈ្មោះ សុខ ព្រំតុលា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកលក់សម្ភារៈ មានស្រុកកំណើតនិងស្នាក់នៅ ផ្ទះលេខ៣៩២ ផ្លូវជាតិ លេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និង ម្នាក់ទៀតឈ្មោះ ឯម ម៉ារីវុធ ភេទប្រុស អាយុ២៣ឆ្នាំ មាន មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បច្ចុប្បន្ន ជន ត្រូវជាប់សង្ស័យទាំង២នាក់រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅ ឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់ ៕photo_2016-06-17_11-53-20 photo_2016-06-17_11-53-17 ហាស់ កំសាន្ដ