រយះពេល​២​ថ្ងៃ នគរបាល​ខណ្ឌមានជ័យ​បំបែក​សំណុំ​រេ​ឿ​ង ចោរកម្ម​លួច​រថយន្ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​កាំភ្លើងខ្លី​មួយ​ដើម​

0

រាជធានីភ្នំពេញ : ជនសង្ស័យ២នាក់ រួមជាមួយអាវុធខ្លីមួយដើម ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ បើកប្រតិបត្តិការ២ថ្ងៃធ្វើការបង្ក្រាបបាន ពាក់ព័ន្ធនឹងករណីលួចរថយន្តមួយគ្រេឿងម៉ាក CRV បានសម្រេចកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ .។ ប្រតិបត្តិការនេះphoto_2016-06-17_11-59-31ធ្វើឡើងដោយមានការដឹកនាំកម្លាំងផ្ទាល់ពីសំណាក់ លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យទទួលជំនាញព្រហ្មទណ្ឌ ។សូមបញ្ជាក់ថាជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ នៅ សុខឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាគ្រូពេទ្យធ្មេញ មានទីលំនៅផ្ទះជួល តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ សុំ វិជ្ជា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ចាហួយ មានទីលំនៅក្រុងតាខ្មៅ ចេត្តកណ្តាល ។ ពួកគេទាំង២នាក់ ត្រូវឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ដូចគ្នា ប៉ុន្តែ នៅចំណុចទីតាំង២ផ្សេងគ្នា ដែលឈ្មោះនៅ សុខឡុង ឃាត់នៅក្នុងផ្ទះសំណាក់ចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងម្នាក់ទៀតឃាត់នៅក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល .។

លោកអនុសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យទទួលជំនាញព្រហ្មទណ្ឌ បានប្រាប់សារព័ត៌មានអោយដឹងថា ដំណើរដើមចមមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យលួចរថយន្តទាំង២នាក់ខាងលើនេះ គឺដំបូងឡើយ ម្ចាស់រថយន្តមួយគ្រេឿងម៉ាក CRV ពណ៌ស្លែរ ពាក់ស្លាកលេខ 2D-9488 បានប្រទះឃើញរថយន្តរបស់ខ្លួនដែលបានបាត់តាំងពីវេលាយប់ថ្ងៃទី០៧ ខែមិនថុនា នៅក្នុងបុរីពិភពថ្មី ក្នុងភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយប្រទះឃើញបុរសម្នាក់បើកមកទុកនៅចំណុច ការ៉ាស់ជួសជុលរថយន្តមួយកន្លែង នៅក្នុង ភូមិទ្រា៤ សង្កាត់ខណ្ឌដដែល ។ ក្រោយពេលប្រទះឃើញ បុរសជាម្ចាស់រថយន្ត បានរត់មកប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះអន្តរាគមន៍ភ្លាមៗ ដោយឃាត់ទាំងរថយន្ត និងអ្នកបើកបរមកកាន់ប៉ុស្តិ៍នគរបាល ភ្លាមផងដែតដើម្បីធ្វើការសាកសួរនាំ ។

អ្នកបើកបររូបនោះមានឈ្មោះជិន ប៉ុនរ័ត្ន អាយុ៤០ឆ្នាំ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រូបគេបាមឆ្លើយសារភាពថា រថយន្ត CRV ខាងលើ គឺខ្លួនទិញមានឯកសារត្រឹមត្រូវ រួមជាមួយកាតគ្រីពីបុរសម្នាក់មានឈ្មោះ ម៉ូវ ចំរើន ។ ក្រោយមកសមត្ថកិច្ចបន្តទៅនាំខ្លួនលោកម៉ូវ ចំរើន មកសួរនាំ ដោយរូបគេបានឆ្លើយថា រូបគេទើបនឹងទិញតពីបុរសម្នាក់ផ្សេងទៀតឈ្មោះ ម៉េត បញ្ញា អាយុ៣២ឆ្នាំ ជាជាងជួលជុលរថយន្ត ។ នៅវេលាល្ងាចថ្ងៃទី១៥ ខែឆ្នាំដដែលនោះ សមត្ថកិច្ចបានបន្តទៅនាំខ្លួនឈ្មោះម៉េត បញ្ញា មកសាកសួរនាំ ប៉ុន្តែនៅតែគ្មានលទ្ធិផលព្រោះរូបគេទើបនឹងទិញបាន៣ថ្ងៃពី ជនសង្ស័យឈ្មោះ សុំ វិជ្ជា ក្នុងតម្លៃ៣៧០០ដុល្លារ ។ លោកអនុសេនីយ៍ឯកហួរ ម៉េងវ៉ាង បានបន្តថា ក្រោយការសាកសួរនាំរួចមកឃើញថា ជនទាំង៣នាក់ខាងលើនេះ មិនមានពាក់ព័ន្ធនោះទេ គ្រាន់តែពួកគេទទួលទិញរថយន្តធម្មតាព្រោះមានលិខិតឯកសារគ្រប់គ្រាន់ ទើបនៅវេលាព្រឹកថ្ងៃទី១៦ ខែឆ្នាំដដែល ដោយមានការចង្អុលបង្ហាញពីឈ្មោះ ម៉េត បញ្ញា សមត្ថកិច្ចបានបន្តទៅចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ សុំ វិជ្ជា នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយសមត្ថកិច្ចប្រើល្បិចថាចង់ទិញរថយន្ត បញ្ចោតអោយជនសង្ស័យចេញមកក្រៅ ហើយធ្វើការឃាត់ខ្លួនតែម្តង ។

នៅវេលាព្រឹកថ្ងៃខែដដែលនោះ ដោយឃាត់ខ្លួនឈ្មោះសុំ វិជ្ជា ហើយនោះ រូបគេបានឆ្លើយប្រាប់ពីទីតាំងជនសង្ស័យម្នាក់ទៀតជាបក្សពួក បន្ទាប់មកសមត្ថកិច្ចក៏បន្តកម្លាំងចុះទៅឡោមព័ទ្ធកន្លែងជនសង្ស័យកំពុងស្នាក់នៅបន្ទប់ផ្ទះសំណាក់ចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះនៅ សុខឡុង ដោយក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតកាំភ្លើងខ្លីម៉ាក Lock CF 98 មានគ្រាប់១២គ្រាប់ ១ដើមផងដែរ ។ សូមបញ្ជាក់ថា នៅវេលារសៀលថ្ងៃខែដដែល សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកឆេរ ផ្ទះជួលដែលស្នាក់នៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប៉ុន្តែជាលទ្ធិផលពុំបានរកឃើញអ្វីខុសប្រក្រតីនោះទេ ។

សូមបញ្ជាក់បន្ថែមថា ក្នុងការឃាត់ខ្លួនពួកគេទាំង២នាក់ សមត្ថកិច្ច បានធ្វើការរឹបអូសនូវ រថយន្តមួយគ្រេឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-9437 , ម៉ូតូសង់ឌ្រ៊ីម ស៊េរីឆ្នាំ២០០៩មួយគ្រេឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1H-6020 និងកាំភ្លើងខ្លី Lock CF98 ( ឡុកចិន) មួយដើម មាន១២គ្រាប់ផងដែរ ។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរេឿងបញ្ចូនទៅតុលាការចាត់ទៅតាមផ្លូវច្បាប់ .៕photo_2016-06-17_11-59-55 photo_2016-06-17_11-59-40 photo_2016-06-17_11-59-36 photo_2016-06-17_11-59-31 photo_2016-06-17_11-59-47 photo_2016-06-17_11-59-44 photo_2016-06-17_11-59-51