តុលាការខេត្ត​កំពង់ធំ​ប្រជុំ​មន្ត្រីនគរបាល​យុត្តិធម៌​ស្តីពី​បញ្ហា​ប្រឈម​និង​ដោះស្រាយ​ក្នុងការ​អនុវត្ត​ក្រម​និតិ​វិធី​ព្រហ្ម​ទ​ណ្ទ​

0

កំពង់ធំ សាលាដំបូងខេត្តកំពង់ធំ កោះហៅមន្ត្រីនគរបាលយុត្តធម៌ ប្រជុំស្តីពីបញ្ហាដែលត្រូវបានប្រឈម និងការដោះ ស្រាយក្ុងការអនុវត្តច្បាប់ តាមនិតិវិធីព្រហ្មទណ្ទនិងក្រមព្រហ្មទណ្ទ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ប្រារ ព្វធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ឃន សុកល ប្រធានសាលដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។
កិច្ចប្រជុំនេះត្រូវបានលើកឡើងពីបញ្ហា សុពលភាព ក្នុងការអនុវត្តដីការចាប់ខ្លួននិងដីការស៊ើប ដីការបង្គាប់ និងការ អនុញ្ញាតិឲ្យនៅក្រៅឃុំ ក្នុងនោះក៏មានមន្ត្រីនគរបាលយុត្តិធម៌តាមបណ្តាស្រុក បានសំណូមពរ ឲ្យគ្រប់សាលក្រម តុលាការ ជួយផ្តល់ដំណឹងពីសុពលភាពនៃការអនុវត្តដីការ ដើម្បីកាត់បន្ថយការដីការនៅសេស សល់សំណុំរឿង ដោយសារបច្ចុប្បន្នេះដីការដែលលើសសុពលភាពនៅសល់ច្រើនណាស់ នៅតាមបណ្តាស្រុក តែក្នុងនោះដិការមួយ ចំនួនពុំមានដាក់ភេទ អាយុ និងសុំឲ្យលោកព្រះរាជអាជ្ញា ជួយការពារមន្ត្រីនគរបាលយុត្តិធម៌ ផងដោយសារកន្លង មក ជនប្រព្រឹត្តខុសតែងតែប្រើហឹង្សាដល់សមត្ថកិច្ចក្នុងពេលអនុវត្តច្បាប់ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ស្ថាប័នអយ្យការចាំបាច់ ត្រូវមាន ការចាត់ប្រជុំប្រចាំខែ ឬ៣ខែម្តង ដើម្បីសម្របសម្រួលការងារអនុវត្តក្រមព្រហ្មទណ្ទ ជាមួយនឹងមន្ត្រីនគរបាល យុត្តិធម៌ ដូចជាស្ថាប័នប៉ូលិសកងរាជអាវុធហត្ថ សមត្ថកិច្ចរដ្ឋបាលជលផល មន្ត្រីរដ្ឋបាលព្រៃឈើ ស្តីពីសុវត្តិភាព នៃការកងសាងសំណុំរឿងបញ្ជូនទៅតុលការ និងដោះស្រាយចម្ងល់រាលបញ្ហាប្រឈម លោកបានបញ្ចាក់ថា ទោះជា មិនបានប្រជុំប្រចាំខែក៏ដោយ ក៏បានចាត់ឲ្យព្រះរាជាអាជ្ញារង ចុះប្រជុំផ្ទាល់តាមអង្គភាពផ្ទាល់ដែរ ដើម្បីឆ្លើយតបតាម សេចក្តីត្រូវការនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌។
លោក. អ៊ីវ បូរិន្ទ ចៅក្រមជំនុំជម្រះ បានបញ្ជាក់ពីតួនាទី របស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវចារលិខិតដោយត្រឹមត្រូវ ចារឲ្យពេញលក្ខណះច្បាប់ និងមានភាពទទួល ខុសត្រូវ ដើម្បីឲ្យតុលាការដីការអនុវត្តិតិវិធីច្បាប់ចៀសវាងដោះលែងជនសង្ស័យឲ្យរួចខ្លួនដោយ ការប្រព្រឹត្តខុស ដោយសារតែកាតចារលិខិតដែលមិនមានលក្ខណះច្បាស់លាស់ គ្រប់ដីការបញ្ជូនត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលឬទីបញ្ជាការកងរាជអាវុធហត្ថ ចំណែកសាលក្រម និងសុំដីការសម្រេច មានតែអ្នកមានសិទ្ធិ រីឯការសុំសិទ្ធិការពារដល់មន្ត្រីនគរបាលយុត្តធម៌ គឺត្រូវាបានច្បាប់អនុញ្ញាតិរួចទៅហើយ តែត្រូវការពារដោយសមហេតុផល តែមិនមែនសមត្ថកិច្ចទៅវាឲ្យជនសង្ស័យរបួសនិងពិការនោះទេ ចំណែកសាក្សីមិនអាចលាក់អត្តសញ្ញាណមិនឲ្យមកឆ្លើយបំភ្លឺក្នុងតុលារការបានទេ ចំពោះគ្រឿងញៀនមិនអាចបង្កើតការញុះញ៉ុងស្រេចតែចិត្តទេ ចំណែកជនញុះញ៉ុងមិនអាចអោយទៅលក់ទេ តែអាចអោយទៅទិញបាន តែនៅពេលដែលគ្រឿងញៀនត្រូវបានបង្ក្រាបតែបុគ្គលនោះ ក៏ត្រូវបានបញ្ចប់ភារៈកិច្ចដែរ ដោយមិនអាចអនុញ្ញាតិអោយធ្វើជាភ្នាក់ងារត្រាំត្រែងក្នុងការស៊ើបអង្កើតបានទេ។. លោក ឃន សុកល ប្រធានសាលាដំបូង ខេត្តកំពង់ធំ បានមានបញ្ជាក់ថា ចាប់ពីពេលនេះទៅគ្រប់ដីការ ត្រូវបញ្ជូនឲ្យទៅលោកស្នងការ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីឲ្យមានភាពទទួលខុសត្រូវ និងងាយស្រួលក្នុងការតាមដានសំណុំរឿង នីមួយៗ ។ ដោយ ប៊ុន រដ្ឋា

asset (10) asset (9) asset (8) asset (7) asset (6) asset (5)