​គ្រាប់​ម៉ី​ន​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​សម្លាប់​បុរស់​ម្នាក់​នៅ​ស្រុក​ស្វាយចេក​

0

បន្ទាយមានជ័យ: បុរស់ម្នាក់បានផ្ទុះម៉ីនតោនស្លាប់កាលពីម្សិលមិញនាថ្ងៃទី៣០មិថុនាឆ្នាំ២០១៦ ខណះព្យួរស្រែនៅចំនុចត្រពាំងខ្ទុំ ខាងត្បូងឈាងខាងលិចភូមិដំណាក់កកោះ ចម្ងាយ៧រយម៉ែត្រ ក្នុងឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពីពីសមត្តកិច្ចនគរបាលស្រុកបានអោយដឹងថា: ក្រោយពីមានភ្លៀងធ្លាក់ជាច្រើនមេផ្ទួនៗជនរងគ្រោះបានទៅស៊ីឈ្នួលបើកត្រាក់ទ័រទៅភ្ជួរស្រែអោយគេ ដែលស្រែធ្លាប់ធ្វើនិងអាស្រ័យផលច្រើនឆ្នាំមកហើយ។ តែនៅថ្ងៃកើតហេតុស្រាប់តែមានករណីផ្ទុះមីនចេញពីក្នុងស្រែដែលបណ្តាលអោយបុរសជាអ្នកភ្ជួរស្លាប់ភ្លាមៗនៅនិងកន្លែង។
ជនរងគ្រោះជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រ មានឈ្មោះដេត ដែង អាយុ១៨ឆ្នាំ រស់នៅភូមិដំណាក់កកោះឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តន្ទាយមានជ័យត្រូវបានក្រុមគ្រួរសារធ្វើបុណ្យតាមប្រពៃណី៕ដោយ:ឃិន គន្ធាphoto_2016-07-31_10-49-43 photo_2016-07-31_10-49-39 photo_2016-07-31_10-49-35